កូនមុខដូចម្តាយ តើអាចដោះសោរតាមរយះ មុខងារ Face ID បានអត់? បើបានមែន iPhone X ចប់និយាយម៉ង (មានវីដេអូ)
លក្ខណៈពិសេសមួយនៅលើ iPhone X គឺមុខងារ Face ID ដែលជាប្រព័ន្ធសុវត្ថិភាពថ្មីរបស់ Apple តម្រូវឲ្យអ្នកប្រើប្រាស់ដោះសោស្មាតហ្វូនតាមរយៈការសម្គាល់មុខ។ យ៉ាងណាមិញ Apple បានសារភាពថា Face ID នៅបន្សល់កំហុសឆ្គងមួយចំនួន ដែលមិនអាចបែងចែកមុខរវាងកូនភ្លោះ ឬបងប្អូនបង្កើតមានអាយុក្រោម១៣ឆ្នាំនោះឡើយ។
កាលពីពេលថ្មីៗនេះ មានវីដេអូមួយទើបបង្ហោះនៅលើបណ្ដាញសង្គម YouTube បង្ហាញពីក្មេងប្រុសម្នាក់អាចដោះសោ iPhone X ម្ដាយរបស់គេយ៉ាងងាយស្រួលបំផុត។ នេះអាចបញ្ជាក់បានថា សមាជិកក្នុងគ្រួសារ ដែលមានមុខប្រហាក់ប្រហែលគ្នា មានឱកាសច្រើនអាចដោះសោ Face ID។
ក្នុងនោះផងដែរ អ្នកជំនាញមកពីក្រុមហ៊ុនគ្រប់គ្រងសុវត្ថិភាព Bkav បានប្រើរបាំងមុខ ដែលផលិតចេញពីម៉ាស៊ីនព្រីន 3D ដោយចម្រុះផលិតពីជ័រស៊ីលីកូន, ជ័រផ្លាស្ទិក, ភ្នែកទាំងគូរប្រភេទ 2D ដោយផ្ទៃមុខនៃម្ចាស់ទូរសព្ទដែលព្រីចេញពីម៉ាស៊ីន ជាលក្ខណៈរុំក្រណាត់របួសជុំវិញផ្ទៃមុខ។
ជំហ៊ាននៃការធ្វើតេស្តដោយដំបូងដាក់ iPhone X នៅចំពីមុខផ្ទៃមុខព្រីនចេញពីម៉ាស៊ីន 3D នោះ តែគ្របកំណាត់ ហើយបន្ទាប់ពីដោះកំណាត់គ្របចេញ iPhone X ត្រូវបើកសោរបានដោយជោគជ័យក្រោយស្កេនមុខក្លែងក្លាយនោះបាន។
ហើយបើតាមអ្នកជំនាញមកពីក្រុមហ៊ុនវៀតណាមខាងលើ អះអាងថា «សរុបមកមុខងារ Face ID លើ iPhone X ពិតជាពុំមានសុវត្ថិភាពដូចអ្វីដែល Apple បានអះអាងពីដំបូងមកថាគ្មានរបាំងមុខណា អាចមកបន្លំបើកសោរ iPhone X បានដាច់ខាតនោះទេ»៕

គួរបញ្ជក់ឡើងវិញផងដែរថា កាលពីពេលថ្មីៗនេះ អ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយរូបនៅក្រុមហ៊ុនគ្រប់សុវត្ថិភាពអេឡិចត្រូនិក វៀតណាម បានជោគជ័យក្នុងការ Hack មុខងារស្កេនផ្ទៃមុខ Face ID លើ iPhone X បានដោយជោគជ័យ ក្រោយ Apple អះអាងក្តែងៗថា មុខងារនេះពិតជាមានសុវត្ថិភាព គ្មានអ្នកណាអាចយករូបថតឬរបាំងមុខមកបន្លំបើកទូរសព្ទបានឡើយ។

Post a Comment