បងប្អូនមួយចំនួនសូមត្រៀមបាចទឹក!!! អាចមានភ្លៀងខ្លាំងមួយចំនួនតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ រយះពេលដល់ទៅ៣ថ្ងៃឯណោះ
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា កម្ពុជា នឹងមានភ្លៀងធ្លាក់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ ការធ្លាក់ភ្លៀងនេះ បណ្តាលមកពីសម្ពាធទាបសកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូង បាននឹងកំពុងធ្វើដំណើរមកទិសខាងលិច។ សម្ពាធទាបនេះ នឹងបន្តវិវត្តទៅជាវិសម្ពាធ ហើយនិងបន្តដំណើរដល់តំបន់ដីសណ្តរទន្លេមេគង្គ នាថ្ងៃទី១៩ ខែវិច្ឆិកា។
តំបន់ដែលនឹងរងការធ្លាក់ភ្លៀង គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ចំណែកតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Post a Comment