មានរឿងអីពិសេសមែនបានជា ខារ៉ាអូខេយីហោផ្កាយមាស៩ ត្រូវបានគេបិទទ្វាអញ្ចឹង
ភ្នំពេញ ៖ ហាងខារ៉ាអូខេយីហោផ្កាយមាស៩ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មានកម្លាំងចម្រុះ មន្រ្តីសលាខណ្ឌ នគរបាល អាវុធហត្ថខណ្ឌ ចុះបិទផ្អាកអាជីវកម្មហាងខារ៉ាអូខេខាងលើជាបណ្តោះអាសន្ន បន្ទាប់ពីថៅកែហាងមួយនេះនៅតែបន្តលួចឲ្យបុគ្គលិករបស់ខ្លួនចេញរត់ដេញចាប់ម៉ូយតាមផ្លូវ ដែលនាំឲ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ មិនគោរពទៅនឹងកិច្ចសន្យារបស់ខ្លួនឡើយ។ កិច្ចប្រតិបត្តិការចុះបិទផ្អាកហាងខាងលើ បានអនុវត្តកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ទោះជាកន្លងមកម្ចាស់ហាងផឹកសុី ខារ៉ាអូខេ ក្លឹបទាំងអស់ ត្រូវបានអាជ្ញាធរខណ្ឌអញ្ជើញដើម្បីចូលរួមផ្សព្វផ្សាយជុំវិញការរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏ដូចជាសង្គម មានទាំងកិច្ចសន្យានូវបាតុភាពបុគ្គលិករបស់ហាង រត់ដេញចាប់ម៉ូយ ដណ្តើមម៉ូយ ប្រសាចតាមផ្លូវក៏ដោយ ឃើញថា ហាងខាងលើនៅតែលួចឲ្យបុគ្គលិករត់ដេញចាប់ម៉ូយដដែល កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ហើយត្រូវបានអាជ្ញាធរព្រមានភ្លាមៗ ។
ប្រភពបន្តទៀតថា ក្រោមបញ្ជារបស់លោកហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌ ពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោកយិន គា នាយកដ្ឋបាលខណ្ឌ ចុះបិទផ្អាកអាជីវកម្មហាងខារ៉ាអូខេ ផ្កាយមាស៩ តែម្តង។
ក្នុងកិច្ចប្រតិបត្តិខាងលើ សមត្ថកិច្ចចុះត្រួតពិនិត្យឃើញថា សម្ភារៈផ្សេងៗបំពាក់តាមបន្ទប់ ខារ៉ាអូខេ ត្រូវបានម្ចាស់លួចដោះដឹកចេញបាត់អស់មុន កម្លាំងចម្រុះចុះទៅដល់ ពុំបានដកហូតសម្ភារៈអ្វីក្នុងផ្ទះ សមត្ថកិច្ច អាជ្ញាធរបានត្រឹមដោះយកស្លាកយីហោ ដើម្បីយកទៅរក្សាទុកនៅសាលាខណ្ឌ រង់ចាំស្រាវជ្រាវរកម្ចាស់ ៕

Post a Comment