ឡូយអីក៏ឡូយយ៉ាងនេះ!!! ពេលនេះ ម៉ូតូ Yamaha QBIX បានមកដល់កម្ពុជាហើយ (មានវីដេអូ)
កាលពីថ្មីៗនេះក្រុមហ៊ុន Yamaha នៃប្រទេសកម្ពុជាបានប្រកាសដាក់លក់ម៉ូតូ Yamaha QBIX ជាផ្លូវការ ដោយដាក់លក់ជាម៉ូដែលឆ្នាំ ២០១៨។
Yamaha QBIX ឆ្នាំ ២០១៨ មានចំណុចពិសេសៗជាច្រើនដូចជា មានរន្ធសម្រាប់សាកថ្មទូរសព្ទ, សោតេឡេ (Smart Key), ហ្វ្រាំង ABS, កុងទ័រប្រភេទ LCD សម្រាប់បង្ហាញព័ត៌មាន, អំពូលភ្លើងប្រភេទ LED និងមានបច្ចេកវិទ្យា Stop & Start System អាចពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិដូចជាបច្ចេកវិទ្យា Idling Stop System របស់ Honda ដែរ។
ម៉ាស៊ីនរបស់ Yamaha QBIX ជាប្រព័ន្ធម៉ាស៊ីនប្រើបច្ចេកវិទ្យា Blue Core ជួយឲ្យម៉ាស៊ីនស្ងាត់ល្អ កាន់បន្ថយកម្ដៅបានយ៉ាងប្រសើរ និងជួយសន្សំសំចៃប្រេងឥន្ធនៈបានមួយកម្រិតផងដែរ។ ម៉ាស៊ីននេះទៀតសោតមានចំណុះ ១២៥ សេសេ និងមានធុងផ្ទុកប្រេងឥន្ធនៈទំហំ ៤,២ លីត្រ ម៉ូតូមានទម្ងន់ ១០៨ គីឡូក្រាម។
Yamaha QBIX ឆ្នាំ ២០១៨ នេះ មានបីប្រភេទ និងច្រើនពណ៌ ដូចជា ៖
១. ម៉ូតូ Yamaha QBIX (Standard) ពណ៌ខ្មៅ មានកង់តូច តម្លៃ ២,២០០ ដុល្លារ
២. ម៉ូតូ Yamaha QBIX (Medium) ពណ៌ទឹកមាស ពណ៌សលាយខ្មៅ និងក្រហមលាយស មានកង់ធំ តម្លៃ ២,៣០០ដុល្លារ
៣. ម៉ូតូ Yamaha QBIX (Full Option) ពណ៌ស មានគ្រប់ចំណុចដូចរៀបរាប់ខាងលើ បូកបន្ថែមនូវ Smartkey តម្លៃ ២៤០០ដុល្លារ៕

Post a Comment