បងប្អូនឥស្លាមស្ទើរក្អួតឈាម!!! ពូកគាត់ធ្លាប់ទទួលទានសាច់គោងៀតពិសេស សញ្ញា គោញញឹម ការពិតគេធ្វើពីសាច់ជ្រូកសោះ
ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះពិនិត្យនិងបង្ក្រាប ទីតាំងវេចខ្ចប់ចំណីអាហារមួយកន្លែងរំលោភកម្មសិទ្ធបញ្ញា និងឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៣អុិច ផ្លូវ២៧១ស្ទួន សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងវេចខ្ចប់ខាងលើ លួចផលិត វេចខ្ចប់ចំណីអាហារ ងៀតគោ នំមឹក នំបន្ទះ ដំណាប់អំពិល នំសរសៃមឹក សំបកវេចខ្ចប់ក្លែងក្លាយ បន្លំយកឈ្មោះយុីហោក្រុមហ៊ុនផ្សេងមកប្រើប្រាស់ រំលោភទៅលើកម្មសិទ្ធបញ្ញា។
ក្នុងនោះផងដែរបើ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានលើកឡើងថា សាច់ជ្រូកទាំងអស់នេះ អាចត្រូវម្ចាស់ សិប្បកម្មខាងលើ ទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅតាមផ្សារ។ ក្នុងនោះផងដែរ បើតាមប្រជាពលរដ្ឋរស់នៅជិតសិប្បកម្មនោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ តែងតែ ទទួលឥទ្ធិពលពីក្លិនស្អុយ ដែលជះចេញពីក្នុងសិប្បកម្មនេះ ដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម និងវាបានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក ហ៊ឹមង ប៊ុនថន ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំង ព្រមទាំងមន្ត្រីកាំកុង ចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃចំណី អាហារខាងលើ ដោយសង្ស័យថា គ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ និងលួចកម្មសិទ្ធិយីហោ ។
សមត្ថកិច្ច បានឲ្យដឹងថា ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ កម្លាំងបាននាំយកនំមឹកកញ្ចប់ម៉ាក SENTO ៤.២គីឡូក្រាម, សំបកកញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម និងសាច់បន្ទះមឹកម៉ាក SENTO ២៤ គីឡូក្រាម យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីត្រួតពិនិត្យ បច្ចេកទេស ។
សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូក ដែលទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិន បន្ថែម ហើយច្រកដាក់លក់តែម្ដង ។
ក្នុងនោះផងដែរបើ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានលើកឡើងថា សាច់ជ្រូកទាំងអស់នេះ អាចត្រូវម្ចាស់ សិប្បកម្មខាងលើ ទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅតាមផ្សារ។ ក្នុងនោះផងដែរ បើតាមប្រជាពលរដ្ឋរស់នៅជិតសិប្បកម្មនោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ តែងតែ ទទួលឥទ្ធិពលពីក្លិនស្អុយ ដែលជះចេញពីក្នុងសិប្បកម្មនេះ ដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម និងវាបានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក ហ៊ឹមង ប៊ុនថន ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំង ព្រមទាំងមន្ត្រីកាំកុង ចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃចំណី អាហារខាងលើ ដោយសង្ស័យថា គ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ និងលួចកម្មសិទ្ធិយីហោ ។
សមត្ថកិច្ច បានឲ្យដឹងថា ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ កម្លាំងបាននាំយកនំមឹកកញ្ចប់ម៉ាក SENTO ៤.២គីឡូក្រាម, សំបកកញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម និងសាច់បន្ទះមឹកម៉ាក SENTO ២៤ គីឡូក្រាម យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីត្រួតពិនិត្យ បច្ចេកទេស ។
ចំពោះសិប្បកម្មខាងលើវិញ ត្រូវបានបិតជាបណ្ដោះអាសន្ន រងចាំ តុលាការស៊ើបអង្កេតបន្ត ហើយបើរកឃើញថាខុសច្បាប់នោះ នឹងឈានដល់បិតតែម្ដង ៕











Post a Comment