Header Ads

ប្អូនប្រុសពិកាភ្នែកដែលធ្លាប់ប្រឡងក្នុងកម្មវិធី Cambodia's Got Talent ពេលនេះត្រូវបានលោក ចា រិទ្ធី អញ្ជើញមក...(មានវីដេអូ)

ពិតជារំភើបណាស់ពេលបានដឹងដំណឹងថាប្អូនប្រុសពិការភ្នែកម្នាក់នេះត្រូវបានលោក ចា រិទ្ធីអញ្ជើញឡើងច្រៀងនៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃអាទិត្យនេះតែម្តង។ នៅក្នុងនោះផងដែរលោក ចា រិទ្ធីក៏បានបញ្ជាក់បន្ថែមទៀតថា៖


"បង​ប្អូន​ជា​ទី​ស្រលាញ់​ទាំង​អស់​គ្នា​ ក្មួយប្រុស​ដែល​ឈរ​ថត​រូប​ជាមួយ​ខ្ញុំ​នេះ​មាន​ឈ្មោះ​ថា​ហៀក​និត​ ក្មួយប្រុស​កើត​មក​ជាតិ​នេះ​អភ័ព្វ​ណាស់​មិន​ត្រឹម​តែ​ពិការ​ភ្នែក​ទេ​ថែម​ទាំង​កំព្រា​ឪពុក​ម្ដាយ​ទៀត​ តែ​ក្មួយមាន​សមត្ថភាព​អាច​ច្រៀង​និង​លេង​ហ្គីតា​បាន​យ៉ាង​ល្អ​ សព្វថ្ងៃ​ហៀក​និត​រស់នៅ​ខេត្តសៀមរាប​ជាមួយ​អ៊ុំ​ប្រុសនិង​អ៊ុំ​ស្រី​ ខ្ញុំ​បាន​ស្វែង​រក​ក្មួយប្រុស​យូរ​ហើយ​ដើម្បី​អញ្ជើញ​ក្មួយ​អោយ​មក​ច្រៀង​នៅ​ស្ថានីយ៍​ទូរទស្សន៍​អាសុីអគ្នេយ៏​ ពេល​នេះ​ក្ក្មួយ​បាន​មក​ដល់​ភ្នំពេញ​ហើយ​ ក្មួយប្រុស​នឹង​ឡើង​ច្រៀង​នៅ​ទូរទស្សន៍​អាសុីអគ្នេយ៏​ពេល​ល្ងាច​ថ្ងៃ​សៅរ៍​ទី​11-11-17ក្នុង​កម្មវិធី​តន្ត្រី​ADនិងពេល​ល្ងាច​​ថ្ងៃអាទិត្យ​ទី​12-11-17ដូច្នេះ​សូម​បង​ប្អូន​រង់ចាំ​តាមដាន​ទស្សនា​ទាំង​អស់​គ្នា​...ថា​តើ​ក្មួយប្រុស​ហៀក​និត​លេងហ្គីតា​​និង​ច្រៀង​បាន​ល្អ​ប៉ុណ្ណា​......,"


គួរបញ្ជាក់ឡើងវិញផងដែរថាប្អូនប្រុសពិការម្នាក់នេះក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Cambodia's Got Talent ផងដែរកាលពីឆ្នាំ២០១៤ ដែលបានរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV ហើយកាលនោះប្អូនបានបន្តរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ទៀតផង នេះក៏ព្រោះតែប្អូនមានសមត្ថភាពពិតប្រាកដដែលអាចធ្វើឲ្យគណកម្មការសម្រេចដូចនេះ។ អញ្ចឹងដើម្បីកុំឲ្យខាតពេល សូមទៅទស្សនាវីដេអូរបស់ប្អូនកន្លងមកដូចខាងក្រោមនេះ៖



































No comments