សំណាងជ្រូក តែម្ចាស់ដាច់បាយ!!! ឱ្យពួកគាត់រំពឹងអ្វីទៀត បើតម្លៃថោកហើយអត់មានអ្នកទិញទៀត
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងក្រុងប៉ៃលិនមានការព្រួយបារម្ភយ៉ាងខ្លាំងពីជីវភាពរស់នៅ ខណៈតម្លៃជ្រូករស់មានការធ្លាក់ថ្លៃ ហើយអត់មានឈ្មួញដើរទិញដូចកាលពីមុន ។ ប៉ុន្តែតម្លៃសាច់ជ្រូកដែលឈ្មួញកាប់លក់នៅក្នុងផ្សារនៅដដែលដោយតម្លៃចាប់ពី១៣០០០រៀល ទៅ១៤០០០រៀលក្នុង១គីឡូក្រាម ។
ប្រភពព័ត៌មានពីកសិករឈ្មោះ ស៊ុន នឿន ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ស៊ុន នាង ហៅភ័ក្ត្រ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ពួកគេទាំងពីរនាក់បងប្អូនបានចិញ្ចឹមជ្រូកអស់រយៈពេលជិត១០ឆ្នាំហើយ ។ ការចិញ្ចឹមជ្រូកនេះដោយធ្វើការបិតស្រាលក់ជាដើមទុនដោយយកប្រាក់ទិញអង្ករ និងដំបែរបន្តទៀត ហើយកាកសំណល់បាយស្រាដាក់ឱ្យជ្រូកស៊ី ។ ប្រភពបន្តទៀតថា ពេលនេះពួកគេចិញ្ចឹមជ្រូកជាង១០០ក្បាល ទាំងតូច និងធំហើយក៏មានឈ្មួញចូលមកទិញយូរៗមួយក្បាល ។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះតម្លៃជ្រូករស់ដែលឈ្មួញដើរទិញតាមភូមិ១គីឡូក្រាមត្រឹមតែ៥៥០០រៀលដោយពីមុន១គីឡូក្រាមលក់បាន៦៥០០រៀលឯណោះ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ខៀវ សុថុន ប្រធានពេទ្យសត្វប្រចាំខេត្តប៉ៃលិនបានឱ្យដឹងថា ការលើកឡើងពីការនាំចូលជ្រូកមកពីបរទេសគឺជាពាក្យចរចាមអារាមប៉ុណ្ណោះ ដោយខាងលោកមិនអនុញ្ញាតឱ្យចូលមកលក់ដូរនៅក្នុងខេត្តប៉ៃលិននោះឡើយ ៕

ទោះបីជាតម្លៃទាបហើយយ៉ាងណាតែមិនឃើញមានឈ្មួញចូលទៅទិញជ្រូករបស់ពួកគេដូចមុននោះឡើយ ពោលគឺលំបាករកទីផ្សារតែម្តង ។ ចំណែកឈ្មួញទិញជ្រូកដែលគេដឹកតាមរថយន្តយកមកលក់ដោយមិនដឹងថា មកពីប្រទេសថៃ ឬប្រទេសវៀតណាមនោះទេ ហើយក៏ឃើញមានជ្រូកងាប់គេលក់ឱ្យឈ្មួញផងដែរដោយ១គីឡូក្រាមត្រឹមតែ២០០០ទៅ ៣០០០រៀលប៉ុណ្ណោះ ។ ដូច្នេះហើយដោយសារជ្រូកដឹកតាមរថយន្តលក់ក្នុងតម្លៃថោក ទើបគេមិនសូវចូលទៅទិញជ្រូករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមនៅតាមភូមិ ។

Post a Comment