Header Ads

ទីបំផុត កញ្ញា ធី សុវណ្ណថា សម្រេចចិត្តថាមិនប្តឹងអតីតមន្ត្រីឃុំ CNRP ទៀតទេ ដោយសារតែ...

ប្រហែលជា១ម៉ោងមុននេះ កញ្ញា ធី សុវណ្ណថា បានសរសេររឿងមួយដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកដែលកំពុងតែរងចាំកញ្ញាថានឹងប្តឹងអតីតមន្ត្រីឃុំរបស់ គណបក្សសង្គ្រោះជាតិ (CNRP) តែពេលនេះកញ្ញាក៏បានសម្រេចចិត្តយ៉ាងច្បាស់ហើយថាកញ្ញាលែងប្តឹងវិញហើយដោយមានហេតុផលមួយដូចដែលកញ្ញាបានរៀបរាប់ខាងក្រោមនេះ៖


"ដោយបានឃេីញ ទឹកចិត្តគុណធម៌ មេត្តាធម៌ របស់ថ្នាក់ដឹកនាំCPP នាងខ្ញុំសម្រេច មិនប្តឹងអតីតមន្ត្រីឃុំ CNRP ទេ... 😊"


គួរបញ្ជាក់ឡើងវិញផងដែរថាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កញ្ញា ធី សុវណ្ណថាដោយនាងនិយាយថានឹងប្តឹង ប្រសិនបើ អតីតមន្ត្រីឃុំ CNRP មិនព្រមចូលរួមបំរើរាស្ត្រជាមួយគណបក្សប្រជាជន (CPP)។ ក្នុងនោះផងដែរកញ្ញាបានសរសេររៀបរាប់យ៉ាងលម្អិតក្នុងហេ្វសប៊ុកផេកផ្ទាល់ខ្លួនដែលមានន័យខ្លឹមសារបន្ថែមថា៖


"ថ្ងៃទី១ ធ្នូ ២០១៧ នាងខ្ញុំសម្រេចរៀបពាក្យប្តឹង អតីតមន្រ្តីឃុំCNRP ទាំងអស់ ដែលមិនព្រមចូលCPPដើម្បីបំរើប្រជាជន ពីបទ”ក្បត់ជាតិ” ដោយយោងតាម “ភស្តុតាងវីដេអូ” ដែលពួកគេបញ្ជាក់ជំហរ នៅតែបន្តចូលរួមជាមួយCNRP ដែលជា “បក្សក្បត់ជាតិ” តាមច្បាប់៖ ពួកគេអាចនឹងជាប់គុក ពី៥ឆ្នាំ ដល់១៥ឆ្នាំ... 💪"


គួរបញ្ជាក់ឡើងវិញផងដែរថា បន្ទាប់ពីបើកស​វនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ៕























No comments