Header Ads

នាយកប្រតិបត្តិ Facebook រលីងរលោងទឹកភ្នែក ក្រោយបានស្តាប់នូវរឿងដ៏ជូរចត់មួយនេះហើយ

(អាមេរិក)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកវ័យក្មេងរបស់ Facebook លោក Mark Zuckerberg បានចំណាយពេល កាលពីមួយឆ្នាំធ្វើទស្សនកិច្ច នៅតាមរដ្ឋនានា របស់​សហរដ្ឋអាមេរិក ហើយក៏បានជួបប្រជាជនទូទៅនៅតាមសហគមន៍ ដែលស្ថិតនៅតាម​តំបន់ Silicon Valley ហើយកន្លែងដែលលោក បានចូលទៅស្វែងយល់នោះ គឺមជ្ឈមណ្ឌល​គាំពារ​ថ្នាំញៀន ឬថ្នាំបំបាត់ការឈឺចាប់ opioid ដែលបានធ្វើឲ្យលោកតក់ស្លុត រហូតដល់​រលីងរលោង​ទឹកភ្នែកតែម្តង។ នេះបើតាមដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃ​ចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។


លោក Zuckerberg បានស្រក់ទឹកភ្នែកនៅ​ពេលស្តាប់ការរៀបរាប់មួយ នៅ​ឯសាកល​វិទ្យាល័យ Kansas ពីជំនួប​របស់លោក​ជាមួយក្រុមមនុស្ស​ ដែលបាន​រងផលប៉ះពាល់​ដោយសារ​ការប្រើប្រាស់ ថ្នាំហួសកម្រិត ឬគេស្គាល់ Opioid Crisis (ដែលធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធ​ប្រាសាទ) និងផលវិបាក​នៃការប្រើប្រាស់​គ្រឿងញៀន​សម្រាប់ពួកគេ និងគ្រូសារ​របស់​ពួកគេ។ យោង តាម CEO Facebook រូបនេះ​ការកើនឡើង​នៃ Opioid Crisis គឺជារឿងគួរ​ឱ្យភ្ញាក់ផ្អើល​បំផុត សម្រាប់​ដំណើរទស្សនកិច្ច​របស់លោក​ ទៅកាន់ទ្វីប​អាមេរិក។


គួរបញ្ជាក់ថា បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងអាមេរិក ប្រជាជនអាមេរិក​ច្រើនជាង ១៤០នាក់ បានស្លាប់​ដោយ​សារ opioid ជារៀង​រាល់ថ្ងៃ។ ដោយឡែក ដោយសំអាង​លើមនុស្សរាប់ពាន់នាក់ ដែលបានក្លាយជាជនរងគ្រោះ​នៃជំងឺ opioid កាលពី​ឆ្នាំមុន លោក Zuckerberg បាន​និយាយថា នេះគឺជា​ចំនួនមនុស្សស្លាប់​ ច្រើន​ជាង​អ្នកស្លាប់​​ដោយសារ​ជំងឺអេដស៍, ច្រើនជាង​ជនជាតិអាមេរិក ស្លាប់នៅក្នុង​សង្រ្គាម​វៀតណាម និងច្រើនជាង​មនុស្សស្លាប់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់ចរាចណ៍ និងអំពើហិង្សា​ដោយកំាភ្លើង​ទៅទៀត៕



























No comments