ពិតជាពូកែមែន!!! ក្មេងស្រី១៦ឆ្នាំសោះ អាចមានសមត្ថភាពលួចចូលហ្វេសប៊ុករបស់ក្រុមហ៊ុន លីហួរបាន
ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្នលើក្មេងស្រីជំទង់ម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣វិច្ឆិកា ក្រោមបទ «ឆបោក» យកប្រាក់អស់រាប់ពាន់ដុល្លារពីក្រុមហ៊ុន «លីហួរ» វេរលុយ តាមរយៈការបន្លំធ្វើជាភ្នាក់ងារក្រុមហ៊ុន រួចលួចចូលក្នុងអាខោនហ្វែសប៊ុករបស់ភ្នាក់ងារ«លីហួរ» ដទៃទៀត ហើយឆាតប្រាប់ឱ្យគេវេរលុយ ទៅឲ្យអតិថិជនដែលខ្លួនជាអ្នកផ្ដល់លេខទូរស័ព្ទ សម្រាប់ទៅទទួលបើកលុយនោះ ។
នារីសង្ស័យរូបនេះត្រូវគេប្រាប់ឱ្យដឹងថា ឈ្មោះហង្ស គឹមអេង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាឯកជនដ៏ល្បីមួយនៅក្នុងក្រុងបាត់ដំបង និងមានទីលំនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ យុវសិស្សរូបនេះ ត្រូវស្ថាប័នអយ្យការចោទប្រកាន់ពីបទ «ឆបោក» ដែលប្ដឹងដោយតំណាងក្រុមហ៊ុន «លីហួរ» វេលុយប្រចាំខេត្តបាត់ដំបង គឺលោកកើង វង្សទ្រីឌី ។
សូមបញ្ជាក់ថា បើតាមប្រភពពីសមត្ថកិច្ចប្រាប់ថា យុវសិស្សឈ្មោះហង្ស គឹមអេង នេះត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅកន្លែងភ្នាក់ងារ«លីហួរ»វេរលុយ ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ គ្រាហ៏ដែលនាងបំរុងទៅបើកលុយដែលនាងឆបោកពីក្រុមហ៊ុននៅទីនោះ ។
ប្រភពបានបញ្ជាក់ថា ការឃាត់ខ្លួនក្មេងស្រីវ័យ១៦ឆ្នាំនេះ ក្រោយពីតំណាងក្រុមហ៊ុន «លីហួរ» ប្រចាំខេត្តបាត់ដំបង ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ ទៅលើជនមិនស្គាល់មុខ ដែលបានលួចចូលក្នុងអាខោនហ្វែសប៊ុកភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ហើយបានឆាតប្រាប់ឲ្យភ្នាក់ងារដូចគ្នាវេរលុយឲ្យអតិថិជន តាមរយៈលេខទូរស័ព្ទ ដែលជននោះផ្ដល់ជួន។ ដោយមានការសង្ស័យហើយសមត្ថកិច្ចសហការជាមួយក្រុមហ៊ុន ទើបឈានដល់ការឈានខ្លួនសិស្សស្រីរូបនេះតែម្ដង។
តំណាងក្រុមហ៊ុន «លីហួរ» វេរលុយប្រចាំខេត្តបាត់ដំបង លោកកើង វង្សទ្រីឌី បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រីរូបនេះ បានបន្លំធ្វើជាភ្នាក់ងារ «លីហួរ» វេរលុយ ប្រចាំខេត្តព្រះសីហនុ ហើយបានលួចចូលក្នុងអាខោនហ្វែសប៊ុករបស់ភ្នាក់ងារ «លីហួរ» ២នាក់ ដើម្បីបោកយកលុយពីក្រុមហ៊ុន ។
លោកទ្រីឌី បាននិយាយទៀតថា ក្រោយពីចូលក្នុងអាខោនភ្នាក់ងារ «លីហួរ» ហើយ នាងបានឆាតទៅកាន់ភ្នាក់ងារដទៃទៀត ដោយប្រាប់ឲ្យភ្នាក់ងារនោះ វេរលុយម្ដង១,០០០ដុល្លារៗ ដោយប្រាប់ថា វេរឲ្យអតិថិជន ហើយនាងបានប្រាប់ទាំងលេខទូរស័ព្ទរបស់អ្នកចាំទទូលលុយនោះទៀតផង ៕

Post a Comment