Header Ads

កូនខ្មែរដ៏សុិចស៊ីម្នាក់នេះបានបង្ហាញស្នាដៃថ្មីទៀតហើយ ពេលបានមើលហើយមិនសរសើរមិនបានមែន

មកដល់ទៀតហើយ ដែលកូនខ្មែរដ៏សុិចស៊ីម្នាក់នេះបានបង្ហាញស្នាដៃថ្មី ហើយនាងត្រូវបានគេស្គាល់ឈ្មោះថា Arisa Phoenix គាត់ភាគច្រើនចូលចិត្តច្នៃម៉ូតសម្រាប់តំណាងឲ្យជាតិខ្មែរប្លែកៗ ដោយឈុតនីមួយៗសុទ្ធតែបង្ហាញពីក្បូរក្បាច់រចនា និងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ជាក់ស្តែងដូចកាលពីលើកមុន កញ្ញាបានបង្ហាញឈុតមួយ គឺឈុតប៉ុលពត ដែលឈុតនេះបង្ហាញឲ្យឃើញនូវភាពសាហាវព្រៃផ្សៃនៅក្នុងសម័យកាលនោះ ហើយឈុតនោះដែរទទួលបានការកោតសរសើរយ៉ាងខ្លាំង។


តែសម្រាប់ពេលថ្មីៗនេះវិញម្តង កញ្ញាបានដាក់បង្ហាញស្នាដៃច្នៃម៉ូតចំនួន៤ទៀត ហើយលើកមិននខុសពីលើកមុនដែរ ដោយសា្នដៃរបស់កញ្ញាទទួលបានការសរសើរមិនដាច់ពីមាត់។ អ្វីដែលមហាជនចាប់អារម្មណ៍ជាងគេគឺឈុតបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ដោយសារតែឈុតនោះបង្ហាញយ៉ាងលំអិតពីពិធីបុណ្យជាតិ ដែលមានដូចជាចេក អំបុក ទូក និងប្រទីបថែមទៀតផង។ មហាជនជាតិច្រើនសង្ឃឹមថា ស្នាដៃរបស់គាត់នឹងត្រូវបានគេយកទៅផលិតចេញជាសម្លៀកបំពាក់ពិតៗ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ៕








































No comments