Header Ads

iPhone X ពេលនេះចប់ហើយ ដោយសារស្នាដៃជនជាតិវៀតណាមម្នាក់នេះ (មានវីដេអូជាក់ស្តែង)

ពាក្យចាស់តែងពោលថានៅលើលោកនេះគ្មានទេអាថ៌កំបាំង បើទោះបីជាមាននរណាម្នាក់ខ្លាំងខាងអ្វីមួយក៏ដោយ ក៏គង់មានថ្ងៃណាមួយវានឹងត្រូវបានគេលាតត្រដាង រឺរកឃើញជាក់ជាមិនខាន វាអាចនឹងត្រឹមត្រូវភាគច្រើន។


ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​មួយ​រូប​នៅ​ក្រុមហ៊ុនគ្រប់​សុវត្ថិភាពអេឡិចត្រូនិក ​វៀតណាម បាន​ជោគជ័យ​ក្នុង​ការ​ Hack មុខងារស្កេន​ផ្ទៃ​មុខ​ Face ID លើ iPhone X បាន​ដោយ​ជោគជ័យ ក្រោយ​ Apple អះអាង​ក្តែងៗ​ថា មុខងារ​នេះ​ពិត​ជា​មាន​សុវត្ថិភាព​ គ្មាន​អ្នក​ណា​អាច​យក​រូប​ថត​ឬ​របាំង​មុខ​មក​បន្លំ​បើក​ទូរសព្ទ​បាន​ឡើយ។


ក្នុងនោះផងដែរ អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​គ្រប់គ្រង​សុវត្ថិភាព Bkav បាន​ប្រើ​របាំង​មុខ ដែល​ផលិត​ចេញ​ពី​ម៉ាស៊ីនព្រីន 3D ដោយ​​ចម្រុះ​ផលិត​ពី​ជ័រ​ស៊ីលីកូន, ជ័រ​ផ្លាស្ទិក, ភ្នែក​ទាំង​គូរប្រភេទ 2D ដោយ​ផ្ទៃ​មុខ​នៃ​ម្ចាស់​ទូរសព្ទ​ដែល​ព្រី​ចេញ​ពី​ម៉ាស៊ីន ជា​លក្ខណៈ​រុំ​ក្រណាត់​របួស​ជុំវិញ​ផ្ទៃ​មុខ។


ជំហ៊ាននៃការ​ធ្វើ​តេស្ត​ដោយ​ដំបូង​ដាក់ iPhone X នៅ​ចំ​ពី​មុខ​ផ្ទៃ​មុខព្រី​ន​ចេញ​ពី​ម៉ាស៊ីន​ 3D នោះ តែ​គ្រប​កំណាត់ ​ហើយ​បន្ទាប់​ពី​ដោះ​កំណាត់​គ្រប​ចេញ iPhone X ត្រូវ​បើក​សោរ​បាន​ដោយ​ជោគជ័យ​ក្រោយ​ស្កេន​មុខ​ក្លែងក្លាយ​នោះ​បាន។


ហើយបើ​តាម​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​វៀតណាម​ខាង​លើ អះអាង​ថា «សរុប​មកមុខងារ Face ID លើ iPhone X ពិត​ជា​ពុំ​មាន​សុវត្ថិភាព​ដូច​អ្វី​ដែល Apple បាន​អះអាង​ពី​ដំបូង​មក​ថាគ្មាន​របាំង​មុខ​ណា អាច​មក​បន្លំ​បើក​សោរ iPhone X បាន​ដាច់​ខាតនោះ​ទេ»៕























No comments