Header Ads

ទីតាំងឱសថ​មួយ​កន្លែង​ដែល​មាន​យីហោ លីមីត លេស អ៊ិ​មែ​ជី​ណេ​សិន II ឯ​.​ក (Balance) ត្រូវចប់ហើយពេលនេះ ដោយសារតែ...

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហ​ការណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​កម្លាំង​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​វរសេនីយឯក សឿ​ន សេន នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​លក់​ផលិតផល ឱសថ និង​អាហារ​បំប៉ន​សុខភាព តាម​អន​ឡាញ ដែល​មិន​បាន​ចុះបញ្ជី​ការ និង​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ស្តី​ពី​ច្បាប់​វិសោធន៍កម្ម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​មួយ​កន្លែង​ដែល​មាន​យីហោ លីមីត លេស អ៊ិ​មែ​ជី​ណេ​សិន II ឯ​.​ក (Balance) ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ផលិតផល​ចំនួន​១០​មុខ ដែល​ជា​ក្រុមហ៊ុន​ផលិតផល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ធ្វើការ​នាំ​ខ្លួន​អ្នកគ្រប់គ្រង​ចំនួន​២​នាក់​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​បិទ​ទីតាំង​ខាងលើ​នេះ ជា​បណ្តោះអាសន្ន​ផង​ដែរ​។


ហេតុការណ៍​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​បិទ​ទីតាំង​ខាងលើ​នោះ​ឡើង​នៅ​វេលា​ម៉ោង​១ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧​នេះ ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវជាតិ លេខ​៦ ជាប់​របង​ខាងលិច​សណ្ឋាគារ អូស្ត្រាលី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។


លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ដោយ​អនុវត្ត​ជា​ប្រចាំ តាម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​ធានា​ឱ្យ​បាន​នូវ​សុខមាលភាព​ល្អ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​ផង​នោះ​។


ជាក់ស្តែង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​លក់​ផលិតផល ឱសថ និង​អាហារ​បំប៉ន​សុខភាព តាម​អន​ឡាញ ដែល​មិន​បាន​ចុះបញ្ជី​ការ និង​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ស្តី​ពី​ច្បាប់​វិសោធន៍កម្ម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ មួយ​កន្លែង​ដែល​មាន​យីហោ លីមីត លេស អ៊ិ មែ​ជី​ណេ​សិន II ឯ​.​ក (Balance) ព្រមទាំង ដកហូត​បាន​វត្ថុ​តាង​ផលិតផល​ចំនួន​១០​មុខ ដែល​ជា​ក្រុមហ៊ុន​ផលិតផល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ធ្វើការ​នាំ​ខ្លួន​អ្នកគ្រប់គ្រង​ចំនួន​២​នាក់​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​បិទ​ទីតាំង​ខាងលើ​នេះ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។


លោក​បាន​បញ្ជាក់​បន្ថែម​ថា អ្នកគ្រប់គ្រង​ជំនួស​ថៅកែ​ថៃ​ទាំង​២​នាក់​នោះ​មាន​៖ ទី​១/​ឈ្មោះ បឿន វិចិត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ក្នុង​ក្រុមហ៊ុន និង​ទី​២/​ឈ្មោះ អោន រៀម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក ពន្យល់​នែ​នាំ និង​ប្រាប់​ពី​វិធី​បង្ហោះ​ផលិតផល​របស់​ក្រុមហ៊ុន ក្នុង​ហ្វេ​ស​បុក ដើម្បី​ឱ្យ​អតិថិជន​បញ្ជា​ទិញ​។​លោក​បាន​បញ្ជាក់​ទៀត​ថា ផលិតផល​ឱសថ និង​អាហារ​បំប៉ន គ្មាន​ចុះបញ្ជី​ការ​នោះ មាន​ចំនួន​១០​មុខ ក្នុង​នោះ​មាន​៖ ឱសថ​អាហារ​បំប៉ន​សុខភាព​ចំនួន​៣​មុខ មាន​ចំនួន​៩៨​កំប៉ុង ស្មើ​២៩៤០​គ្រាប់ និង​គ្រឿងសម្អាង​មាន​ចំនួន​៧​មុខ ស្មើនឹង​៧៦​ប្រអប់​។


លោក​បាន​បន្ត​ទៀត​ថា កម្លាំង​ជំនាញ​បាន​ប្រគល់​វត្ថុ​តាង​ទាំងអស់​ទៅ​ឱ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​។ បច្ចុប្បន្ន​អ្នកគ្រប់គ្រង​ទាំង​២​នាក់ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕






































No comments