Header Ads

មានឆាប់ៗនេះហើយ!!! រថភ្លើងអាកាស AGT ប្រវែងជិត១៨គីឡូម៉ែត្រ រត់លើផ្លូវ ដែលមាន៦ខ្ ក្នុងក្រុងភ្នំពេញ

នាព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងាររបស់អង្គការ​ JICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាង JICA ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដែលបានលើកយកការរៀបចំរថភ្លើងលើអាកាស AGT មកធ្វើការសិក្សា។


ដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យមជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរសម្រាប់រាជធានីភ្នំពេញរបស់យើង។


គម្រោង​រថភ្លើង​លើ​អាកាស AGT នឹង​ចាប់​ផ្តើម​រត់​តាម​ផ្លូវ​ធំៗចំនួន ៥ ឆាប់ៗដូចជា បណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ដោយ​ចម្ងាយ​សរុប​ចំនួន ១៨ គីឡូម៉ែត្រ។


គម្រោង​រថភ្លើង​អាកាស​ដំបូង​បង្អស់​នៅ​ក្រុងភ្នំពេញ​នេះ បាន​បង្ហាញកាលព្រឹកមិញ នៅសាលរាជធានីភ្នំពេញ ដោយ​មាន​ក្រុមការងារបច្ចេកទេសអង្គការ JICA និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ខ្សែរថភ្លើងលើអាកាស AGT លើអាកាសនេះ នឹង​ជួយ​កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏​ដូចជា​លើក​ស្ទួយ​ដល់​វិស័យ​​ដឹកជញ្ជូនលើ​អាកាស​របស់​កម្ពុជាឲ្យ​កាន់​តែ​ផុសផុលឡើង​នាពេលអនាគត៕

































*** រូបរថភ្លើងលើអាកាសជារូបតំណាង

No comments