Header Ads

រ៉ឺម៉កង់បីគេទុកចោល លួចជិះរត់ តែគេតាមទាន់ លោតចូលទឹកនៅម្តុំស្ពានភ្លោះកោះពេជ្រ ហើយនៅទីបំផុត... (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរ៉ឺម៉កកង់បី ១គ្រឿង រួចជិះគេចខ្លួនចូលមជ្ឈមណ្ឌល កោះពេជ្រ ត្រូវប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូ ដេញតាមព្រួតវាយរហូតសន្លប់ ទើបបញ្ជូន​មក​ប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅចំណុចមុខស្ពានភ្លោះ កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀន វ៉ា អាយុ ៤០ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូកង់៣ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកជនសង្ស័យ បានរងរបួស ហើយត្រូវ​សមត្ថកិច្ចនាំទៅព្យាបាលនៅមន្ទីរពេទ្យ ពុំទាន់ស្គាល់អត្តសញ្ណញានៅឡើយទេ។


សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលឈានដល់ការឃាត់ ខ្លួនជនសង្ស័យខាងលើបានដើរចុះឡើង ខណៈមកដល់ចំណុចកើតហេតុ ​ក៏បានធ្វើសកម្មភាពលួចយករ៉ឺម៉កម៉ូតូកង់បី ១គ្រឿង បានសម្រេច ហើយជិះគេចចូលក្នុងមជ្ឈមណ្ឌល កោះពេជ្រ ក៏ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូ ដេញតាម ភ្លាមនោះ ជនសង្ស័យបានទុកម៉ូតូកង់បីចោល ហើយបានលោតទឹក ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋចុះទៅចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ នាំមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅវិញផងដែរ៕









No comments