Header Ads

អានចប់ពិតជាអាណិតខ្លោចចិត្ត!!! ពេលនេះបែកធ្លាយការពិតហើយ ស្ត្រីម្នាក់ដែលកែមុខ៥០ដង ឲ្យដូច Angelina Jolie នោះ

ប្រហែលជាមានប្រិយមិត្តពិតជានៅមិនទាន់ភ្លេចនៅឡើយទេមើលទៅ ព្រោះកាលពីពេលថ្មីៗនេះ មានសារព័ត៌មានល្បីៗទូទាំងពិភពលោកជាច្រើនបានធ្វើការចុះផ្សាយពីរឿង​រ៉ាវ​ស្ត្រីជនជាតិ​អ៊ីរ៉ង់ម្នាក់ដែលបាន​ធ្វើការ​វះ​កាត់​ផ្ទៃមុខរបស់ខ្លួនចំនួន ៥០​ដង​ គោលបំណងតែមួយគត់គឺដើម្បី​ឲ្យមានមុខមាត់ដូចទៅនឹងអ្នកនាង Angelina Jolie ។


បើយោងទៅតាមគេហទំព័រព័ត៌មានមួយឈ្មោះ www.storypick.com បានធ្វើការចុះផ្សាយថា ក្មេង​ស្រី​វ័យ ១៧ឆ្នាំ ​ដែល​មាន​ឈ្មោះ Sahar Tabar បានបង្ហាញនូវរឿងពិតមួយចំនួនថា រូបទាំងអស់ដែលខ្លួនបានធ្វើបង្ហោះកន្លងមកនេះ ​គឺ​គ្រាន់​តែ​ជាការប្រើប្រាស់ទឹកដៃរបស់ខ្លួន ជាមួយនឹងកម្មវិធីកាត់តដ៏ខ្លាំងមួយដែលមានឈ្មោះថា Photoshop បូកផ្សំនិង​ការ​តុបតែង​មុខ​ប៉ុណ្ណោះ។


ក្នុងនោះផងដែរនាងក៏បានបន្តទៀតថា រាល់​ពេល​ដែលគាត់បាន​បង្ហោះ​រូបថតគាត់ញុំ​តែង​ផាត់​មុខ គូរ​មុខ​មាត់​ជាពិសេសទំនោរទៅបែប​កំប្លែងភាគច្រើន ហើយវា​គឺ​ជា​វិធី​មួយ​នៃ​ការ​បង្ហាញ​​ខ្លួន​របស់​គាត់ ក្នុង​លក្ខណៈ​បែប​សិល្បៈតែប៉ុណ្ណោះ ហើយក៏មានអ្នកគាំទ្រ​ក៏ធ្លាប់ដឹងមុខមាត់ពិតរបស់គាត់ផងដែរ។


តែទោះបីជាយ៉ាងណាក្តី ការ​ផ្លាស់​ប្តូរ​លើ​មុខ​មាត់​របស់​នាងពិតជាធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ពេទ្យ​កែសម្ផស្ស​ខ្លះៗ​​មែន ហើយ​នាង​​ក៏មិន​ដែល​ស្ដាយ​ក្រោយ​ឡើយពេលធ្វើបែបនេះ បើទោះបីការវះកាត់នេះមានការឈឺចាប់ ជាមួយការលំបាកយ៉ាងណាក៏ដោយ។


ជាចុងក្រោយនាង​ក៏បានបន្ថែមទៀតថា ខ្ញុំ​គិត​ថា​វា​​មិន​មែន​ជា​ទង្វើ​ខុស​ទាស់​អ្វី​នោះ​ទេបើគ្រាន់តែកែមុខឲ្យដូចនរណាម្នាក់នោះ ព្រោះវាជាសេចក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ ហើយក៏មានមនុស្សជាច្រើនទៀតនៅលើលោកបើតាមនាងដឹងក៏ធ្លាប់បានកែដូចនេះដែរ នេះក៏ព្រោះតែពួកគេទាំងនោះមានសិទ្ធិក្នុងការជ្រើសរើសថាអ្នកណាមួយដែលពួកគេចង់ធ្វើមុខមាត់ឲ្យដូចនោះ៕

នេះជារូបរបស់ស្ត្រី ឈ្មោះ Sahar Tabar ដែលកំពុងតែកែមុខមាត់ឲ្យដូច អ្នកស្រី Angelina Jolie






នេះជារូបរបស់ អ្នកស្រី Angelina Jolie















 


No comments