Header Ads

ក្តៅៗ!!! សម្តេច ស ខេងបានដាក់ចេញបទបញ្ជា១២ចំនុចដល់មន្ត្រីក្រោមឱវាទដើម្បីធ្វើជាគំរូ នេះក៏ព្រោះតែ...

សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​នៅគ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ ដែល​ល្មើសនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។ នេះ​បើតាម​បទ​បញ្ជា​ផ្ទៃក្នុង​ស្តីពី​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ចុះ​ហត្ថលេខា​ដោយ​សម្តេច ស ខេង នៅ​ថ្ងៃទី៨ ខែ​ធ្នូ​នេះ។ ការ​ចេញ​បទ​បញ្ជា​នេះ​ ធ្វើឡើង​ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត របួស និង​ខូចខាត​ទ្រព្យ​សម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរ​អង្វែង។


ក្រសួង​មហាផ្ទៃ​ដាក់ចេញ​បទបញ្ជា​ផ្ទៃក្នុង​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ធ្វើជា​គំរូ​ក្នុងការ​គោរព​ប្រតិបត្តិការ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដូចជា៖

១. ត្រូវពាក់​មួក​សុវត្ថិភាព​ជានិច្ច​ទាំង​អ្នក​បើកបរ និង​អ្នក​រួមដំណើរ​ក្នុងពេល​ធ្វើ​ដំណើរ​តាម​ទោចក្រ​យានយន្ត។
២. ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើ​ដំណើរ​តាម​រថយន្ត។
៣. ត្រូវ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួត​ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
៤. ត្រូវមាន​ប័ណ្ណ​សំគាល់ និង​ផ្លាកលេខ​បំពាក់​យានយន្ត មាន​បណ្ណ​បើកបរ​ក្នុងការ​បើកបរ​រថយន្ត និងមាន​វិញ្ញាបនបត្រ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត។


៥. ត្រូវ​គោរព​អាទិភាព គោរព​ភ្លើង​សញ្ញា ឬ​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច។
៦. មិនត្រូវ​ផ្ទុក​អ្នក​ដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់។
៧. មិនត្រូវ​បើកបរ​លើសល្បឿន​កំណត់​ជា​ដាច់ខាត។
៨. មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត។
៩. មិនត្រូវ​បត់ ឬ​វ៉ាជែង​ក្នុង​ភាព​ប្រថុយ​ប្រថាន ឬ​ប្រើ​ទូរសព្ទ​ដោយគ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង។


១០. មិនត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​ជា​ដាច់ខាត។
១១. ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌ យោគយល់ អធ្យាស្រ័យ។
១២. ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​បន្ត​ដល់​សមាជិក​គ្រួសារ និង​មិត្តភក្តិ ឲ្យ​ចូលរួម​ប្រតិបត្តិ​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឬ​ប្រការ​ដែលមាន​ចែង​ខាងលើ៕



























No comments