នាយ ចឺម ឈឺចិត្តស្ទើរស្រក់ទឹកភ្នែក ចំពោះការចុះផ្សាយរបស់ទស្សនាវតីមួយចំនួនចំពោះរូបលោក ពេលនេះលោកធ្វើការ Live វីដេអូតបវិញហើយ (មានវីដេអូ)
តារាកំប្លែងវ័យក្មេង នាយចឺម ដែលកំពុងល្បីឈ្មោះក្នុងវិស័យកំប្លែងបានប្រកាសជំហររបស់ខ្លួនថា នឹងឈប់លេងកំប្លែងតាមទូរទស្សន៍ទៀតហើយ ដើម្បីយកឱកាស និងពេលវេលាមកពង្រឹងខ្លួនក្នុងអាជីពចម្រៀងវិញម្តង ស្របពេលដែលនាយចឺម កំពុងក្លាយជាតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ។
កន្លងមក នាយចឺម ធ្លាប់បានព្រលយពាក្យប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងឈប់ពីការលេងកំប្លែងក្នុងពេលឆាប់ៗខាងមុខនេះហើយ ស្រាប់តែមកដល់ពេលថ្មីៗនេះ នាយចឺម បានចេញមុខប្រកាសជាសាធារណៈតែម្តងថា ខ្លួនឈប់លេងកំប្លែងជាផ្លូវការហើយ ពោលគឺទុកពេលពង្រឹងសមត្ថភាពក្នុងការច្រៀងវិញម្តង។
នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។
"ថ្ងៃនេះខ្ញុំបាទ សូមចេញវីដេអូបកស្រាយ អំពីពត៌មានដែលថា ខ្ញុំបាទ ចង់ល្បីបំបាក់រៀមច្បង ។
«កុំដោយសារតែផលប្រយោន៍ខ្លួន យកចុងប៊ិចមកកំទេចកេរ្ដិ៍ឈ្មោះអ្នកដ៏ទៃ»
🙏
🙏"
កន្លងមក នាយចឺម ធ្លាប់បានព្រលយពាក្យប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងឈប់ពីការលេងកំប្លែងក្នុងពេលឆាប់ៗខាងមុខនេះហើយ ស្រាប់តែមកដល់ពេលថ្មីៗនេះ នាយចឺម បានចេញមុខប្រកាសជាសាធារណៈតែម្តងថា ខ្លួនឈប់លេងកំប្លែងជាផ្លូវការហើយ ពោលគឺទុកពេលពង្រឹងសមត្ថភាពក្នុងការច្រៀងវិញម្តង។
នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។
ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នាយម្នាក់នេះបានសម្តែងនូវការអាក់អន់ចិត្តមួយចំនួនចំពោះការចុះផ្សាយពីទស្សនាវតីមួយចំនួនជាមួយរឿងមិនល្អចំពោះរូបលោក ជាពិសេសការថែមថយនូវសំដីដែលលោកមិនបាននិយាយចេញពីមាត់លោកផ្ទាល់ផងដោយក្នុងនោះលោកបានធ្វើការ Live វីដេអូដើម្បីបញ្ជាក់ការពិតទាំងឡាយ ព្រមជាមួយសារដូចខាងក្រោមនេះផងដែរ ដោយលោកសរសេរថា៖

Post a Comment