Header Ads

សូមជួយស៊ែរឲ្យសាច់ញាតិគាត់បានឃើញផង!!! បុរសម្នាក់ដេកស្លាប់​ក្នុង​រថយន្តព្រូស ១គ្រឿង ​ទល់មុខ​ក្លឹប​កម្សាន្ត ​រ៉ុ​ក ផ្អើលទាំងព្រលឹម

រាជធានីភ្នំពេញ ៖ ផ្អើលទាំងព្រលឹម ខណៈដែលគេប្រទះឃើញបុរសម្នាក់ដេកស្លាប់​ក្នុង​រថយន្តព្រូស ១គ្រឿង នៅទល់មុខ​ក្លឹប​កម្សាន្ត ​រ៉ុ​ក បង្កអោយមានការភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០នាទី ​ទៀបភ្លឺ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នេះ ​ស្ថិតក្នុង​ភូមិ១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។


​​តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលដេកស្លាប់ក្នុងរថយន្តខាងលើឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ៤ ផ្លូវជាតិ​លេខ១ ភូមិ​ព្រែក សង្កាត់​​ច្បារអំពៅ១ ខណ្ឌ​ច្បារអំពៅ​។ ចំណែករថយន្តម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AM-2186។ ករណីបុរសដេកស្លាប់ក្នុងរថយន្តខាងលើនេះ គេសង្ស័យដោយសារគាំងបេះដូង។


បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ។ ចំណែក​សពត្រូវបាន​បញ្ជូន​ទៅមក​វត្ត​ច្បារអំពៅ ដើម្បី​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ៕








No comments