ពិតជាអាសូរណាស់!!! ថៅកែសិប្បកម្មក្រដាស ត្រូវបានម៉ាស៊ីនទាញគាបទាំងខ្លួនខ្ទេចគ្មានសល់ ដូចគាបទឹកអំពៅ
រាជធានីភ្នំពេញ ៖ បុរសជាថៅកែសិប្បកម្មផលិតក្រដាសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗ ខណៈគាត់កំពុងធ្វើការជាមួយកម្មករ ហើយម៉ាស៊ីនមានបញ្ហាគាំងលែងដំណើរការ ពេលនោះគាត់បានទៅពិនិត្យនិងលូកដៃទាញយកក្រដាសចេញពីរ៉ូឡូម៉ាស៊ីន ស្រាប់តែម៉ាស៊ីននោះដំណើរការវិញដោយខ្លួនឯង បានគាបដៃទាញរមូរចូលទាំងខ្លួនកិនខ្ទេចសាច់ដូចគេគាបទឹកអំពៅតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ធ្នូ ស្ថិតនៅក្នុងសិប្បកម្មផលិតក្រដាស ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះត្រូវគេស្គាល់ឈ្មោះ TUO YANGJIAN អាយុ៣៩ឆ្នាំ ជនជាតិនិងជាថៅកែសិប្បកម្ម កាន់លិខិតឆ្លងដែនលេខE67902458 ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ បច្ចុប្បន្ន សាកសពកំពុងតម្កល់នៅឈានដ្ឋានវត្តស្ទឹងមានជ័យ ។

ប្រភពបន្តថា កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៨ ធ្នូ នេះ ទើបធ្លាយព័ត៌មានខាងលើនោះភ្ញាក់ផ្អើលដល់នគរបាលចុះទៅពិនិត្យ និងកោសល្យវិច័យ ។ បើតាមប្រភពឱ្យដឹងថា នៅក្នុងសិប្បកម្មផលិតក្រដាសខាងលើ មានកម្មករបម្រើការងារត្រឹម៧នាក់តែប៉ុណ្ណោះ ហើយទាំងថៅកែនិងកម្មករ គឺធ្វើការងារដូចគ្នា ។ មិនតែប៉ុណ្ណោះ វត្ថុធាតុដើមនៃការផលិតចេញជាក្រដាសនោះ គឺកម្ទេចកម្ទីរក្រដាសអេតចាយដែលបានប្រមូលទិញពីតាមបណ្ដាកន្លែងនានាយកទៅកាន់ទីនោះ។
ប្រភពដដែលបន្តថា ដោយឡែកនៅមុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយកម្មកររបស់ខ្លួន បានធ្វើការងារជាធម្មតាដូចជាសព្វមួយដងដែរ ។ លុះដល់ពេលកើតហេតុ ខណៈពេលកំពុងធ្វើការសុខៗ ស្រាប់តែម៉ាស៊ីនសង្វាក់ផលិតកម្មបានគាំងមិនដំណើរការ ភ្លាមៗនោះជនរងគ្រោះបានធ្វើការត្រួតពិនិត្យ។លុះពេលកំពុងលូកដៃទាញក្រដាសចេញពីរ៉ូឡូម៉ាស៊ីន។ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយកើតឡើង ដោយនៅសុខៗម៉ាស៊ីននោះបានដំណើរការឡើងវិញ។
ប្រភពខាងលើ បន្តថា ពេលនោះជនរងគ្រោះដកដៃមិនទាន់ បណ្ដាលឲ្យរ៉ូឡូម៉ាស៊ីនគាបនិងកិនដៃទាញទាំងខ្លួនប្រាណចូលទៅដូចគេគាបទឹកអំពៅបណ្ដាលឲ្យខ្ទេចសាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ក្រោយពេលកើតហេតុសាកសពត្រូវបានបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដោយស្ងាត់ៗមិនបានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ ឬខណ្ឌបានដឹងចុះទៅពិនិត្យភ្លាមៗនោះឡើយ ។ លុះរហូតដល់វេលាម៉ោងជាង១០ និង១៥នាទីព្រឹកថ្ងៃទី៨ ធ្នូ ទើបនគរបាលបានដឹង និងចុះទៅពិនិត្យកោសល្យវិច័យកសាងសំណុំរឿងតាមផ្លូវច្បាប់៕

Post a Comment