អ្នកស្រឡាញ់ភេទដូចគ្នាហើយចង់រៀបការ តិចទៀតមានសង្ឃឹមហើយនៅកម្ពុជាយើង
រដ្ឋាភិបាលកម្ពុជា គាំទ្រអ្នកស្រលាញ់ភេទដូចគ្នា និងថាប្រសិនបើមានការបញ្ជ្រាប ឱ្យមានការទទួលស្គាល់ អ្នកស្រលាញ់ភេទដូចគ្នាពីប្រជាពលរដ្ឋសហគមន៍ អ្នកតាក់តែងច្បាប់នឹងរៀបចំគោលនយោបាយ នូវវិសោធនកម្មច្បាប់ ដើម្បីទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នាជាផ្លូវការ។
នៅក្នុងពិធីបើកសន្និបាតអន្តរជាតិប្រចាំតំបន់អាស៊ី ស្តីពីសិទ្ធិស្រឡាញ់ភេទដូចគា្ន ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថាសម្រាប់កម្ពុជាមិនមានឧសគ្គអ្វីនោះទេ ក្នុងការបញ្ជ្រាបឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា គ្រាន់តែប្រើរយៈពេលយូរបន្តិចប៉ុណ្ណោះ។
លោកបញ្ជាក់ថា ដើម្បីឈានទៅរកការធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយទទួលស្គាល់ភាពស្របច្បាប់ នៃអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាបាន លុះត្រាតែមានខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងមធ្យោបាយ ដើម្បីឱ្យមានការកាត់បន្ថយការរើសអើង និងស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងសង្គម និងសហគមន៍ ដែលពួកគេរស់នៅ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ថា នៅពេលដែលសង្គម និងសហគមន៍មានការទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាហើយនោះ អ្នកធ្វើច្បាប់ និងគោលនយោបាយ នឹងធ្វើការពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយទាំងនោះ ព្រោះថាការរៀបចំច្បាប់ និងគោលនយោបាយក្នុងប្រទេសមួយត្រូវស្រប និងឆ្លើយតបបាននឹងបរិបទសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសនោះផងដែរ……………
លោក កែវ រ៉េមី បានប្រកាសថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គាំទ្រអ្នកស្រលាញ់ភេទដូចគ្នា និងធ្វើការងារនេះ ដើម្បីលើកស្ទួយកុំឱ្យមានការរំលោភសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមរាល់ការតាក់តែងច្បាប់ អនុក្រឹត្យ ឬគតិយុត្តផ្សេងៗ មិនឱ្យប៉ះពាល់ទៅលើសិទ្ធិបុគ្គលណាម្នាក់ឡើយ។ លោក កែវ រ៉េមី ក៏បានទទូចឱ្យមានការចូលរួមទាំងអស់គ្នា ទាំងសារព័ត៌មានចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ កុំឱ្យមានការរើសអើងនៃអ្នកស្រលាញ់ភេទដូចគ្នា។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ អង្គការសហគមន៍ឥន្ទធនូ ហៅកាត់ថា (Rock) បានរៀបចំធ្វើសន្និបាតអន្តរជាតិប្រចាំតំបន់អាស៊ី ស្តីពីសិទ្ធិស្រឡាញ់ភេទដូចគា្ន, ការប្តូរភេទ និងអន្តរភេទក្រោមប្រធានបទ “រួមគា្នដើម្បីសេចក្តីស្រឡាញ់” នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការចូលរួមពីតំណាងប្រហែលជាង៣០ប្រទេសនៅតំបន់អាស៊ីផងដែរ៕
ប្រភព ៖ vayofm

Post a Comment