សម្តេចក្រឡាហោម ស ខេង និយាយចំៗថា "ឲ្យចេះផ្ទេរអំណាច ទៅថ្នាក់មូលដ្ឋានដោយកុំឲ្យខ្លាចបាត់បង់អំណាចរបស់ខ្លួន"
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ធ្វើការណែនាំឲ្យថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងក្រសួងមួយចំនួន ឲ្យចេះផ្ទេរអំណាច ទៅថ្នាក់មូលដ្ឋានដោយកុំឲ្យខ្លាចបាត់បង់អំណាចរបស់ខ្លួន។
លោក ស ខេង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់ តំណាងដៃគូអភិវឌ្ន៍ និងអង្គការសង្គមស៊ីវិលថា ថ្នាក់ដឹកនាំស្ថាប័នទៅតាមក្រសួងមួយចំនួនមិនព្រមផ្ទេរសិទ្ធអំណាចទៅថ្នាក់មូលដ្ឋាននិងការងាររបស់ពួគគេទៅថ្នាក់មូលដ្ឋាននោះទេ ហើយថាមានមន្ត្រីថ្នាក់ដឹកនាំស្ថាប័នមួយចំនួនមិនបានយល់ពីវិមជ្ឈការនិងវិសហមជ្ឈការ ទោះបីអ្នកខ្លះយល់ ប៉ុន្តែតែមិនព្រមអនុវត្តដោយសារខ្លាចបាត់បង់អំណាច។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងមិនព្រមផ្ទេរសិទ្ធិអំណាចទៅអោយគាត់ដែលគេហៅថាបណ្តុះបណ្តាលធនធានមនុស្សនៅនឹងមូលដ្ឋានអោយគាត់។ …ដូច្នេះទាំងអស់គ្នាត្រូវតែចែកការងារគ្នាធ្វើ…អ្នកខ្លះដែលជាអ្នកដឹកនាំស្ថាប័នមួយចំនួនមិនយល់ផងពាក្យថាស្អីទៅវិមជ្ឈការនិងវិសហមជ្ឈការ»។
លោកបន្តថា ៖ «សុំទោសនិយាយចឹងមិនមែនមើលងាយទេ ប៉ុន្តែឬក៍ពួកគេយល់តែធ្វើមិនយល់ ឬក៍យល់ដែរតែមិនអនុវត្ត ដោយសារគាត់ចង់បានអំណាច»។
ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានធ្វើឡើងនៅពេលលោកចូលរួម ពិធីដាក់ឲ្យអនុវត្តជាផ្លូវការនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ហៅកាត់ថា លាភ (LEAP) ជាជំនួយរបស់ធនាគារពិភពលោក នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ សណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងសុន្ទរកថានេះ លោកស ខេង មានប្រសាសន៍ថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំសង្កាត់ បានបង្ហាញលទ្ធផលមួយចំនួន ក្នុងនោះ មានការពង្រឹងភាពជាអ្នកដឹកនាំនៅមូលដ្ឋាន ទាំងបុរស និងស្ត្រី និងមានការកែលម្អការផ្តល់សេវាសាធារណៈនៅមូលដ្ឋានផងដែរ។
គម្រោង LEAP នេះ គេបានកំណត់យកគោលដៅនៅឃុំជនបទចំនួន ៤៧ នៃខេត្តសៀមរាប និងសហគមន៍ក្រីក្រ នៃសង្កាត់ចំនួន ១៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រ៕

ខាងក្រោមនេះជាសកម្មភាពផ្សេងៗកន្លងមករបស់ សម្តេចក្រឡាហោម ស ខេង
Post a Comment