Header Ads

តើស្វាមី សុគន្ធ នីសា ជានរណា? ហើយមានទ្រព្យសម្បត្តិ និងមានភាគហ៊ុននៅឯណាខ្លះ?

មង្គល​ការ​ សុគន្ធ នីសា និងលោក ចៅ សម្បត្តិ ហៅ​ “សាំបា”​ ដែល​ជា​អាណិកជន​ខ្មែរ​អាមេរិក​ នៅ​ល្ងាច​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧។ ក្នុង​ពិធី​មង្គល​ការ​នេះ​ គេសង្កេតឃើញ​ សុគន្ធ នីសា បាន​អញ្ជើញ​ភ្ញៀវ​​​​ជា​មិត្តភ័ក្ដិ​សិល្បៈ​​ ដែល​ស្និទ្ធស្នាល​​​​ឲ្យ​មក​ចូល​រួម​តែ​​ប៉ុណ្ណោះ​ គឺ​មិន​ទូទៅ​ទេ​។ ភ្ញៀវ​ដែល​អញ្ជើញ​ភាគ​ច្រើន​​ជា​តារា​ចម្រៀង និង​ក្រុម​ការ​ងារ​របស់​ផលិតកម្ម​ហង្ស​មាស។ បន្ថែម​ពី​នេះ​ នាងក៏​បាន​អញ្ជើញ​​ម្ចាស់​ផលិតកម្ម​​រស្មី​ស្ទឹង​សង្កែ​​គឺ​អ្នក​ស្រី​​​ សួរ វ៉ាន់នី ឲ្យ​មក​ចូល​រួម​​ក្នុង​ពិធី​​ដែរ​ ព្រោះ​អ្នក​ស្រី​គឺ​​ជា​មនុស្ស​ដំបូង​ជួយ​ឲ្យ​​ខ្លួន​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​។


ជាក់​ស្ដែង​ថ្មី​ៗ​នេះ​​ អ្នកស្រី សួរ វ៉ាន់នី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​អនាគត​ស្វាមី​​ សុគន្ធ នីសា ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ណាស់​ ដោយ​សារ​តែ​អាណិកជន​រូប​នេះ​គឺ​ជា​អ្នក​ជំនួញ​ដ៏​ធំ​​ ព្រម​ទាំង​មាន​ភាគ​ហ៊ុន​​នៅ​ក្នុង​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​មួយ​។


ក្រោយ​ពី​​ដំណឹង​រៀប​ការ​ សុគន្ធ នីសា និង លោក ចៅ សម្បត្តិ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ បាន​ធ្វើ​​ឲ្យ​ធ្វើ​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​មក​លើ​តារា​ចម្រៀង​ហង្ស​មាស​រូប​នេះ​ ព្រោះ​ពេល​ចែក​ធៀប​ការ​ឈ្មោះ​កូន​កំលោះ​​បែរ​ជា​ឈ្មោះ ចៅ សម្បត្តិ​ ទៅ​វិញ​​ មិន​មែន​ជា​ឈ្មោះ​លោក សាំបា ធ្លាប់​ល្បី​ថា​មាន​ស្នេហា​ជាមួយ​គ្នា​នោះ​ទេ​។


ប៉ុន្តែ​ចម្ងល់​នៃ​ឈ្មោះ​ត្រូវ​បាន​ស្រាយ​បញ្ជាក់​​ដោយ​អតីត​សិល្បករ​ខ្មែរ​ម្នាក់​ដែល​រស់​នៅ​​រដ្ឋឡូវែល៍​ សហរដ្ឋ​អាមេរិក​ជា​ទឹក​ដី​អនាគត​ស្វាមី​ សុគន្ធ នីសា រស់នៅ​ថា​ បុរស​ឈ្មោះ ចៅ សម្បត្តិ និង សាំបា គឺ​ជា​មនុស្ស​តែ​មួយ​ គ្រាន់​តែ​ថា​បង​ប្អូន​រស់​នៅ​អាមេរិក​ហៅ​ សាំបា តែ​ឈ្មោះ​ពិត គឺ​ ចៅ សម្បត្តិ ។


អតីត​សិល្បករ​ដដែល​​បញ្ជាក់​ថា​ លោក មិន​ដឹង​ថា លោក សាំបា មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណា​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា នៅ​អាមេរិក​អនាគត​ស្វាមី​ សុគន្ធ និសា មាន​ផ្ទះ​ផ្ទាល់​ខ្លួន​​នៅ​រដ្ឋ​ឡូវែល៍ និង​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ​ សំបូរ​ ផង​ដែរ។ សុគន្ធ នីសា បាន​ភ្ជាប់​ស្នេហ៍​ជា​មួយ​លោក​ ចៅ សម្បត្តិ ហៅ​សាំបា​ ជាង​៦​ឆ្នាំ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ច្រើន​ ទម្រាំ​ឈាន​ដល់​ការ​ក្រាប​ផ្ទឹម​នៅ​ពេល​នេះ​ ហើយ​ចំណុច​ពិសេស​ដែល​នីសា​ សម្រេច​ចិត្ត​ជ្រើស​រើស​លោក​សាំបា ​ធ្វើ​ជា​ស្វាមី​ ព្រោះ​តែ​អាណិកជន​ខ្មែរ​អាមេរិក​រូប​នេះ​ចេះ​ថ្នម​ចិត្ត​ និង​លើក​ទឹក​ចិត្ត​​នាង​គ្រប់​ពេល ថែមទាំងចោល​ការ​ងារ​នៅ​អាមេរិក​មក​តាម​នាង​​។


ចំណុច​ពិសេស​មួយ​ទៀត​ បើតាមប្រភពសូមមិនបញ្ចេញឈ្មោះថា ​ម្ដាយ នីសា ពេញ​ចិត្ត​​អត្តចរិត​​លោក​ សាំបា ជា​ខ្លាំង​ផង​ដែរ​ ទើប​អាច​ឈាន​មក​រៀប​អាពាហ៍ពិពាហ៍​នៅ​ពេល​នេះ​បាន​។ សុគន្ធ​ នីសា និង​គូស្នេហ៍​ បាន​ទិញ​ផ្ទះ​ចូល​គ្នា​បាន​១​ជុង​ នៅ​ខណ្ឌឬស្សី​កែវ មុន​រៀប​ការ​នេះ​ ដោយ​ថែម​ទាំង​បង្កើត​អាជីវកម្ម​មួយ​ក្រៅ​ពី​សិល្បៈ ​គឺ​បើក​ហាង​គុយទាវ​ខ្ចប់​នៅ​កោះ​ពេជ្រ ​ចំណែក​លោក ​សាំបា​ បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ Manulife ​ដែល​លោក​មាន​ភាគ​ហ៊ុន​ធំ​នៅ​ក្នុង​នោះ​ទៀត​ផង​។


យោងតាមប្រភពព័ត៌មានច្បាស់កាលបានឲ្យដឹងថា កញ្ញា ណាក់ ស្រីណា ដែលជាពិធីការនីដ៏ល្បីឈ្មោះម្នាក់ និងជាប្អូនស្រីរបស់កញ្ញា សុគន្ធ និសា ផងនោះ គឺជាអ្នកកំដរកូនក្រមុំ ព្រមជាមួយនឹងអ្នកកំដរស្រី២នាក់ផ្សេងទៀត ដែលជាបងប្អូនរបស់កញ្ញា នីសា។


មង្គលការតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា និង លោក ចៅ សម្បត្តិ ហៅ​ សាំបា​ ដែល​ជា​អាណិកជន​ខ្មែរ​អាមេរិក​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅ​សណ្ឋាគារ​​សូហ្វី​តែល ភ្នំពេញ ភូគិត្រា។ បើតាមសារព័ត៌មានចុះផ្សាយហូរហែកន្លងមក ក្រោយ​ពេល​រៀប​ការ​ហើយ​ សុគន្ធ នីសា នឹងទៅក្រេប​ទឹកឃ្មុំ​ នៅ​កោះម៉ាល់ឌីវ ថែមទាំង​មាន​គម្រោង​យក​កូន​ភ្លាម​ៗ​ផង​ដែរ​៕










 














No comments