Header Ads

សារដ៏ក្តុកក្តួលអារម្មណ៍របស់ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បន្ទាប់ពីសម្តេចតេជោប្រកាសចេញមកថា...

ប្រហែលជាមិនដល់១ម៉ោងមុននេះផង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ គេក្រឡេកឃើញសារមួយដ៏ក្តុកក្តួលក្នុងអារម្មណ៍មួយរបស់ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែលបានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី ដោយមានន័យខ្លឹមសារថា៖


"ក្រុមការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានសេចក្ដីសោមនស្ស បន្ទាប់ពីទទួលបានសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែលសម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោយពីមានការស្រាវជ្រាវរួចមក។ សេចក្ដីសម្រេចនេះជាកត្តាមួយ ដែលអនុញ្ញាតឲ្យក្រុមការងាររបស់មជ្ឈមណ្ឌល មានលទ្ធភាពបន្តផ្ដោតការយកចិត្តទុករបស់ខ្លួន លើបេសកកម្មលើកកម្ពស់ការគោរពនិងការការពារសិទ្ធិមនុស្សនៅកម្ពុជា។


ថ្វីបើមជ្ឈមណ្ឌលបានឆ្លងកាត់ដំណាក់កាលដ៏ប្រឈមមួយនេះយ៉ាងណាក្ដី ក្រុមការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំបានឃ្លាតចាកពីគោលជំហរអព្យាក្រឹតនិងការប្រកាន់ខ្ជាប់គោលការណ៍ច្បាស់លាស់របស់ខ្លួនឡើយ។


ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចគាំទ្រដល់មជ្ឈមណ្ឌលនាពេលកន្លងមកនេះ។ មជ្ឈមណ្ឌលនឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ដោយឈរលើគុណតម្លៃស្នូលគឺ គោលការណ៍ឯករាជ្យភាព តម្លាភាព សមភាព និងការមិនរើសអើង៕"
































No comments