ហួសនិយាយម៉ង!!! ពិតជាមិននឹកស្មានដល់ថា បុរសម្នាក់នេះស្លាប់ដោយសារអញ្ចឹងសោះ
មានបុរសម្នាក់បន្ទាប់ពីបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) ក៏ធ្វើការអុកឡុកពេញផ្ទះសំណាក់ ព្រមទាំងមានស្នាមរបួសនៅត្រង់ក្បាលយ៉ាងធ្ងន់ លុះពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៩ និង១២នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់កោះមាស តាមផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ចំពោះបុរសរងគ្រោះខាងលើនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ តែគ្រាន់តែពិនិត្យតាមភិនភាគគឺគាត់មានវ័យប្រមាណ ៣០ឆ្នាំ កម្ពស់ប្រហែល១,៦៦ម៉ែត្រ គ្មានពាក់អាវ ស្លៀកខោពណ៌ខ្មៅជើងវែង និងមានស្លាកស្នាមរបួសជាំ ក្បាលចំហៀងខាងស្តាំ និងខាងក្រោយ មុខភ្នែកទាំងសងខាងជាំហើមជើង ទាំងសងខាងជាំហើមកោសរ លាត់មានក្រម៉ និងដៃទាំងសងខាងកោសរលាត់មានក្រម៉។
បើតាមសម្តីបុរសឈ្មោះ នួន យ៉ុង អាយុ ៣៧ឆ្នាំ ជាបុគ្គលិករៀបចំបន្ទប់ផ្ទះសំណាក់កោះមាស បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលខ្លួនកំពុងនៅចាំទទួលភ្ញៀវនៅផ្ទះសំណាក់កោះមាស ស្រាប់តែឃើញបុរសខាងលើ (សព) បានមកជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅពេលនោះខ្លួនបានដាក់ឱ្យភ្ញៀវខាងលើ ស្នាក់នៅបន្ទប់លេខ៥០១ ជាន់ទី៥ ក្នុងតម្លៃ២៨០០០រៀល ដោយជននោះអត់មានអត្តសញ្ញាណប័ណ្ណ ទេ ហើយជនរងគ្រោះឡើងទៅដេកទៅ។
សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យទឹកនោមជនរងគ្រោះ (សព) បានរកឃើញថា មានភាពវិជ្ជមាន ពោលគឺជនរងគ្រោះមានប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។ ក្នុងករណីនេះ ឆ្លងតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់បណ្តាលមកពីការប៉ះទង្គិចត្រង់ក្បាលធ្ងន់។
ដោយឡែក នៅក្នុងបន្ទប់ដែលជនរងគ្រោះ ស្នាក់នៅសមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុក រួមមានដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន១, នាឡិកាដៃ១គ្រឿង ពណ៌ស, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 5 ពណ៌ស និងកាបូបលុយមួយ ពណ៌ខ្មៅ មានលុយសរុបចំនួន១០៥ ៥០០រៀល ក្នុងនោះមានក្រដាសប្រាក់ ១០០ ០០០រៀល ១សន្លឹក , ក្រដាស៥០០០រៀល ១សន្លឹក និងក្រដាស៥០០រៀល ១សន្លឹក។
បច្ចុប្បន្នសពត្រូវបានតំកល់ទុកនៅមន្ទីរពេទ្យរុស្សី រង់ចាំស្រាវជ្រាវរកសាច់ញាតិយក ទៅធ្វើបុណ្យ តាមប្រពៃណី៕

លុះមួយសន្ទុះក្រោយមក ស្រាប់តែអ្នកជួលបន្ទប់លេខ៥០៤ បានចុះមកក្រោម ហើយប្រាប់ខ្លួនថា អ្នកជួលបន្ទប់លេខ៥០១ បានស្រែកឡូឡារំខានមិនបានដេក ពេលនោះខ្លួនក៏បានឡើងទៅមើល ហើយគោះទ្វារបន្ទប់ តែជននោះមិនបានបើកទ្វារបន្ទប់ឱ្យខ្លួនចូលទេ ហើយបែរជាបានផ្លោះបង្អួចដើរឆ្លងចុះឡើងចេញទៅក្រៅ ចំហៀងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក្រោយមក ក៏ត្រូវបានពួកគាត់នាំយកទៅមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែស្លាប់នៅមន្ទីរពេទ្យ តែម្តង។

Post a Comment