តិចអត់ដឹងអត់ថា ចាបដែលបងប្អូនព្រលែងនៅមុខព្រះអង្គដងកើ មានប្រភពពីណា?
រាជធានីភ្នំពេញ៖ ព្រះអង្គដងកើ គឺជាទីសក្ការៈដ៏សំខាន់មួយនៅមុខព្រះបរមរាជវាំង ដែលអ្នកមានជំនឿតែងតែទៅអុជធូបសុំសេចក្តីសុខ ហើយក៏ជាកន្លែងដែលជួយឱ្យប្រជាពលរដ្ឋមួយចំនួនអាចរកចំណូលតាមរយៈការលក់ទៀនធូប ផ្កាភ្ញី ជាពិសេសគឺមុខរបរលក់ «ចាបក្នុងទ្រុង» សម្រាប់អ្នកទិញយកទៅលែងផ្សងសុំសេចក្តីសុខ ។
អ្នកស្រីសុខ សុភាព អាយុ៥៤ឆ្នាំ ប្រកបរបរលក់សត្វចាបនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង អស់រយៈពេលជាង២០ឆ្នាំមកហើយ តាំងតែពីព្រះអង្គដងកើមិនទាន់សាងសង់ដោយយកដុំថ្មតាំងជាតំណាងប៉ុណ្ណោះ ។ បើទោះជាមុខរបរនេះមិនបានធ្វើឱ្យអ្នកស្រី និងអ្នកប្រកបរបរដូចអ្នកស្រី «ក្លាយជាអ្នកមាន» ក៏ពិតមែន តែវាអាចដោះស្រាយជីវភាពប្រចាំថ្ងៃ និងចិញ្ចឹមកូនប្រុស-ស្រី៤នាក់ រហូតដល់ កូនៗរបស់អ្នកស្រីអាចរៀនបានថ្នាក់ខ្ពស់គ្រាន់បើ និងជួយឱ្យគាត់មានលទ្ធភាពរៀបការ កូនៗបានយ៉ាងត្រឹមត្រូវតាមប្រពៃណីយ និងមានផ្ទះស្នាក់នៅសមរម្យ ។
អ្នកស្រីសុខ សុភាព រៀបរាប់ទាំងទឹកមុខរីករាយកាលពីពេល ថ្មីៗកន្លងមកថា អ្នកស្រីមានទីលំនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយប្តីប្រកបមុខរបររត់ម៉ូតូឌុប ។ រាល់វេលាម៉ោង៥ភ្លឺ គាត់តែងតែជិះម៉ូតូជាមួយប្តី រួមទាំងទ្រុងដាក់ចាបជួនកាល៣ ឬ៤ទ្រុង ទៅកាន់ព្រះអង្គដងកើ ដើម្បីរង់ចាំភ្ញៀវដែលទៅបន់ស្រន់ និងលាបំណន់ដោយការទិញចាប «លែង» ។ ពេលខ្លះគេទិញ១០ក្បាល ពេលខ្លះទៀតចំថ្ងៃហេងគេទិញចាបទាំងទ្រុងយកទៅលែង ដោយចាបមួយក្បាលតម្លៃ១.៥០០រៀល ។
ដូច្នេះក្នុងមួយថ្ងៃគាត់អាចរកកម្រៃពីការលក់ «ចាប» បានពី៥០.០០០ ទៅ ៨០.០០០រៀលសម្រាប់ថ្ងៃធម្មតា ។ បើចំថ្ងៃបុណ្យទានវិញលក់ចាបដាច់ណាស់ ពេលខ្លះរកចាបលក់ឲ្យភ្ញៀវមិនបានផង ។
អ្នកស្រីសុខ សុភាព បញ្ជាក់ថា គាត់មិនមែនជាអ្នកចាប់ចាបដោយខ្លួនឯងដើម្បីយកទៅលក់ ឬក៏ដើររកទិញចាបនៅភ្នំពេញទេ គឺម៉ូយរបស់គាត់តែងតែដឹក «ចាប» ពីអ្នកលឿង និងខេត្តព្រៃវែង យកឲ្យដល់ផ្ទះ ។ តម្លៃចាបមួយក្បាល១.០០០រៀល តែនៅពេលបុណ្យទានវាអាចឡើងថ្លៃខ្លះតាមការជាក់ស្តែង ។
ដោយសារតែចាប់យកមុខរបរលក់ចាបអស់រយៈពេលជាង២០ឆ្នាំមកហើយបានធ្វើឲ្យជីវភាពរស់នៅរបស់គាត់សព្វថ្ងៃមានផ្ទះសមរម្យរស់នៅ កូនប្រុស ស្រីបានរៀនសូត្រ ។ កូនៗរបស់គាត់មានប្តី ប្រពន្ធ អស់ហើយ តែគាត់មិនអាចចោលមុខរបរលក់ចាបបានឡើយព្រោះជាមុខរបរត្រឹមត្រូវដែលគាត់ពេញចិត្ត ។
ពិតជាសំណាងណាស់កាលពីប៉ុន្មានខែមុន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ពេលទៅហាត់ប្រាណនៅមុខព្រះបរមរាជវាំង បានឆៀងចូលព្រះអង្គដងកើ ជួយទិញចាបមួយទ្រុងរបស់អ្នកស្រីសុខ សុភាព យកទៅលែង ហើយឲ្យអ្នកស្រីចំនួន៦០០ដុល្លារឯណោះ ។
អ្នកស្រីសុខ សុភាព រៀបរាប់បណ្តើរ ឆ្លៀតលក់ចាបបណ្តើរជូនអតិថិជនរបស់ខ្លួនថា៖ «នៅពេលដែលទទួលលុយពីសម្តេចតេជោ ហ៊ុន សែន ដែលបានឱ្យប្រាក់យ៉ាងច្រើនបែបនេះ ខ្ញុំសឹងទប់ទឹកភ្នែកមិនឲ្យស្រក់ចេញមកមិនបានឡើយ ដោយសារតែរំភើបខ្លាំងពេក និងម្យ៉ាងទៀតពេលនោះគឺខ្ញុំនៅជំពាក់លុយគេផងដល់បានសម្តេចទិញចាបទាំងទ្រុងដោយមានទឹកចិត្តទូលាយឱ្យប្រាក់យ៉ាងច្រើន គឺពិតជាអាចដោះទ័លរបស់ខ្ញុំពេលនោះ»។
ចំណែកលោកហុង ហេង អាយុ២៧ឆ្នាំ រៀបរាប់ថា លោកចាប់មុខរបរលក់ចាបដើម្បី «លែង» នៅមុខព្រះអង្គដងកើ អស់រយៈពេលជាង១០ឆ្នាំមកហើយតាំងពីនៅលីវ ។ ពេលនេះមានប្រពន្ធហើយ ក៏នៅបន្តចាប់មុខរបរលក់ចាបដែរ ដោយទិញតពីអ្នកយកចាបមកពីផ្សារច្បារអំពៅព្រោះគេគ្មានម៉ូតូជិះ ។
រាល់ថ្ងៃធម្មតាលក់ចាបបានពី១០០ទៅ១៥០ក្បាល ក្នុងតម្លៃ២.០០០រៀលក្នុងមួយក្បាល ។ ដោយឡែកថ្ងៃបុណ្យទានលក់ឡើងថ្លៃបន្តិច ព្រោះចាបមិនសូវសម្បូរ ហើយក្នុងមួយថ្ងៃគេលក់ចាបបានចាប់ពី១០ម៉ឺន ទៅ១៥ម៉ឺនរៀល ។
ក្មេងស្រីគឹម សាន អាយុ១៥ឆ្នាំ ដែលលក់ចាបនៅព្រះអង្គដងកើ ដែរនោះឲ្យដឹងថា ទំនេរពីការរៀនសូត្រនាងជួយលក់ចាបម្តាយ ហើយក្នុងមួយថ្ងៃនាងលក់បានពី១០០ទៅ២០០ក្បាល ។ អ្នកលក់ចាបមានចំនួនច្រើនជាង១០នាក់ ហើយពេលខ្លះក៏ធ្លាប់មានបញ្ហាឈ្លោះដណ្តើមភ្ញៀវដែរ តែមិនប្រើអំពើហិង្សាវាយតប់គ្នាទេ ។
លោកតាអាចារ្យប្រចាំព្រះអង្គដងកើមានប្រសាសន៍ថា អ្នកលក់ចាបរក្សាសណ្តាប់ធ្នាប់រៀបរយល្អ ពួកគេលក់បានថ្លៃ នៅខណៈពេលមានក្រុមគ្រួសារលោកជំទាវ ឧកញ៉ា ដែលទៅទិញចាប ទាំងទ្រុងៗដើម្បីលាបំណន់ ឬបុណ្យ ផ្សេងៗ ។ ក្នុងមួយថ្ងៃអាចមានក្រុមគ្រួសារអ្នកធំទៅធ្វើពិធីលាបំណន់ ដោយខ្លះទិញចាប១០ក្បាល ហើយអ្នកខ្លះទៀតទិញយកទាំងទ្រុងដែលមានចំនួន៥០ ឬ១០០ក្បាល ។
អ្នកនាងសេង លាង ដែលបានទៅទិញចាប លែងនៅមុខព្រះអង្គដងកើ និយាយថានាង និងក្រុមគ្រួសារមានជំនឿយ៉ាងមុតមាំថាការលែងចាប ដែលត្រូវគេចាប់ដាក់ទ្រុងឱ្យមានសេរីភាពវិញ គឺអាចជួយនាង និងសមាជិកក្រុមគ្រួសារទទួលបានសេចក្តីសុខ និងជីវិតរស់នៅមានសេរីភាព ។
អ្នកនាងសេង លាង ដែលជាស្ត្រីមេផ្ទះនៅខណ្ឌចំការមននិយាយថា៖ «ខ្ញុំមកទីនេះយ៉ាងហោចណាស់ក៏២ដងដែរក្នុងមួយសប្តាហ៍ ជាពិសេសសម្រាប់ថ្ងៃសីល គឺខ្ញុំ និងក្រុមគ្រួសារមិនដែលរំលងទេតែងតែមកទីនេះ ព្រោះមានជំនឿថាព្រះអង្គដងកើមានបារមីពូកែខ្លាំងក្លា ហើយអ្វីដែលខ្ញុំប្រាថ្នាគឺបានសម្រេចមែន ។ ពេលដែលមកទីនេះ គឺខ្ញុំតែងតែជាវសត្វចាប ៤ ឬ៥ក្បាលដើម្បីលែង ហើយមុននឹងលែងគឺបានបន់ស្រន់ថាពេលលែងចាបទៅ គឺប្រៀបដូចជាការផ្តល់សេរីភាព មានអារម្មណ៍ស្រឡះ និងជឿថាការលែងចាបនាំឱ្យមានក្តីសុខក្នុងគ្រួសារ និងផុតអស់គ្រោះចង្រៃ» ។
ក្រុមសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញដែលប្រចាំការនៅមុខព្រះបរមរាជវាំងឲ្យដឹងថា នៅមុខព្រះអង្គដង្កើនាពេលបច្ចុប្បន្នមានអ្នកលក់ «ចាប»ប្រហែលជាងដប់អ្នក តែពួកគេបានរក្សាសណ្តាប់ធ្នាប់ល្អតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសមិនរត់ដណ្តើមភ្ញៀវទេ បើមិនស្តាប់តាមការណែនាំប្រឈមមុខនឹងការឲ្យឈប់លក់តែម្តង ៕

Post a Comment