Header Ads

គ្រាន់តែឃើញភូមិគ្រឹះរបស់ឧកញ៉ាម្នាក់នេះ ពិតជាល្អគ្មានពីរមែននៅស្រុកខ្មែរមែន សំខាន់សុទ្ធតែឈើប្រណិតតែម្តង

កាលប៉ុន្មានខែមុននេះមាន Facebook មួយឈ្មោះថា Watphnom News បាន​បង្ហោះ​រូបភាព​ផ្ទះ​លោក​ឧកញ៉ា​ម្នាក់ដែលឋិតនៅ​ក្នុងខេត្តក្រចេះ ​​ដោយ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ពិតប្រាកដនោះទេ តែ ​បើ​តាម អ្នកដែលបានស្គាល់គេបាន Comment ថាគាត់ ឈ្មោះ ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា អ្នក​រកស៊ី​ជំនួញ​ឈើ​។ គ្រាន់តែឃើញផ្ទះគាត់ភ្លាមធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ធំ​ទូលាយមួយ​នេះ មានចាប់​អារម្មណ៍​ជា​ខ្លាំង និង​បាន​ចូលរួម Comment ជា​ហូរហែ​ផង​ដែរ មាន​អ្នក​យក​ទៅស៊ែរបន្តជាច្រើនទៀតផងដែរ។


ក្នុងនោះម្ចាស់ Facebook ខាងលើបានសរសេរថា “​លោក​មហា ឧកញ៉ា បង្ហាញ ភូមិ​គ្រឹះ សង់​ពី​ឈើប្រណិត ស្អាត​ដាច់​គេ នៅ​ព្រែក​ប្រសព្វ … រមណីយដ្ឋាន ដ៏​ប្រណិត​នេះ គ្មាន ២ ទេ នៅ​ស្រុក​ខ្មែរ​”​។ ក្នុងនោះផងដែរក៏ឃើញមានម្ចាស់ Facebook មួយឈ្មោះថា Leng David បាន Comment ថា​៖ អរគុណ​ដែល សង់ផ្ទះ​បែប​ខ្មែរ​មួយ​នេះ​ឡើង បាន​ស្អាត់​យ៉ាងនេះ ស​ង្ឃឹ​ង​ថា​វា​នឹង​ក្លាយជា ផ្ទះ​ដែល​អ្នក​ជំនាន់​ក្រោយ​អាច​យល់​ច្បាស់​ពី​ប្រភេទ​ផ្ទះ​តឹក មួយ​នេះ​៕





















No comments