ញាក់សាច់ម៉ង!!! ពិធីឡើងគេហដ្ឋានមួយនេះពិតជាអស្ចារ្យមែន ចំណាយរហូតដល់១០មុឺនដុល្លារ (មានវីដេអូ)
ភ្នំពេញ ៖ ថ្មីៗនេះ មានពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ របស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្ស និងភរិយាស្របច្បាប់ ដែលត្រូវគេដឹងថា ចំណាយខ្ទង់១០ម៉ឺនដុល្លារ ដើម្បីចាត់ចែងពិធី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសង្គមហ្វេសប៊ុក ក៏ព្រោះតែក្នុងពិធីទាំងមូល ត្រូវគេឃើញរៀបចំឥតខ្ចោះ រហូតដល់ថ្នាក់តារាល្បីៗដែលបានបង្ហាញខ្លួនច្រៀងរាំ ក៏សរសើរមិនដាច់ពីមាត់។
គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះរបស់លោកឧត្តមសេនីយទោ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែ១១ កន្លងទៅ ខណៈដែលពិធីនេះគ្រាន់តែនៅខាងមុខផ្ទះមានតាំងសុទ្ធតែស្ដេចរថយន្តថ្លៃៗតម្លៃរាប់សែនដុល្លារច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុងនិងក្រៅឆាក ក៏អាចនិយាយបានថាមិនមានពិធីណាមង្គលណាមួយដែលអាចប្រដូចបានដែរ។
មានការកត់សម្គាល់មានតារាល្បីៗច្រើននាក់ ដែលក្រោយពេលបានចូលរួមនៅក្នុងពិធីផ្ទះឡើងផ្ទះរបស់លោកឧត្តមសេនីយទោ ហូ ចំរើន សុទ្ធតែបានចែកចាយនូវភាពអស្ចារ្យដែលខ្លួនបានឃើញនៅក្នុងពិធី បន្ទាប់ពីវីដេអូស្ដីពីពិធីមង្គលមួយនេះ ត្រូវបានគេចែកចាយយ៉ាងភ្លូកទឹកភ្លូកដី ក្រោយការបង្ហោះផ្លូវការក្នុងប៉ុន្មានថ្ងៃនេះ។ វីដេអូដ៏អស្ចារ្យជុំវិញពិធីនេះជាផ្លូវការ ទើបបង្ហោះនាពេលថ្មីៗ ដែលមានតារាល្បីៗជាច្រើន រួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម និងកញ្ញាមាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះលើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ ឲ្យឈររាំរែកយ៉ាងរស់រវើក ធ្វើឲ្យពិធីទាំងមូលពោរពេញដោយសិល្បៈឡើងផ្អើលផងដែរ។
អ្វីដែលគេបានឮតារាទាំងនោះ ផ្ដោតការសរសើរមិនដាច់ពីមាត់ គឺសរសើរដល់ម្ចាស់កម្មវិធីដែលជាតួអង្គឯកនៅក្នុងវីដេអូឃ្លីប ដោយអះអាងថា អ្នកនាង គារ សុខគាង ដែលជាភរិយាស្របច្បាប់ គឺពិតជាមានសំណាងមិនចាញ់អ្នកនាងស្រីតូច ចំណាន ដែលមានស្វាមីជាឧកញ៉ានោះទេ ដោយសារអ្នកនាងក្រៅពីមានស្វាមីជាមន្ត្រីផ្កាយ២ ក្នុងជួរកងអង្គរក្ស ក៏ជាស្វាមីដែលមានបានស្រឡាញ់ថ្នាក់ថ្នមអ្នកនាង ហើយធ្វើពិធីបំពេញមុខឲ្យឡើងអស់ទាស់នៅថ្ងៃឡើងវីឡា។
យោងតាមវីដេអូដែលបានបង្ហាញនេះ គឺជាភាពអស្ចារ្យដ៏កម្រនៅក្នុងពិធីមង្គលរបស់លោកឧត្តមសេនីយទោ (ផ្កាយ២) ហូ ចំរើន និងលោកស្រី គារ សុខគាង ដែលតាមការឲ្យដឹងថា អ្នកទាំងពីរបានសាងសុភមង្គលជាស្វាមីភរិយាស្របច្បាប់នឹងគ្នា តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយគិតមកទល់ពេលនេះ អ្នកទាំងពីរមានកូនស្រីចំនួន២នាក់ និងកាន់តែមានសុភមង្គលផង ទើបក្នុងពិធីឡើងវីឡាថ្មី កាលពីខែ១១នោះ មានការរៀបចំឥតខ្ចោះតែម្ដង ដោយតាមការអះអាងថា គឺចំណាយមិនតិចជាង១០ម៉ឺនដុល្លារ។
តារាសិល្បៈច្រើននាក់ ដែលត្រូវបានពិធីទាំងមូលទាក់ទងឲ្យច្រៀងភ្លេងការ ឲ្យរៀបចំពិធី និងឲ្យច្រៀងទទួលបណ្ដាអ្នកមុខអ្នកការ បានលើកសរសើរថា ជារឿងកម្រណាស់ដែលពិធីឡើងផ្ទះមួយនេះត្រូវបានរៀបចំតាមក្បួនខ្នាតទាំងបុរាណ និងសម័យឡើងអស្ចារ្យ តែមិនខុសពីទិដ្ឋភាពដ៏អស្ចារ្យមួយជាប្រវត្តិសាស្រ្ត ខណៈតារាភាគច្រើនដែលបានបង្ហាញខ្លួននៅក្នុងពិធីនេះ សុទ្ធតែបានថ្លែងកោតសរសើរ បន្ទាប់ពីបានឃើញវីដេអូនេះត្រូវបានចែកចាយភ្លូកទឹកភ្លូកដី ដោយម្នាក់ៗនិយាយថា នេះជាពិធីឡើងគេហដ្ឋានដ៏កម្រមួយ ដែលបានរៀបចំឥតខ្ចោះ ដោយសូម្បីតែពិធីការក៏សុទ្ធតែជាក្រុមហ៊ុនលំដាប់។
មិនខុសគ្នាដែរ តារាសិល្បករផ្សេងទៀត រួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម កញ្ញា មាស សុខសោភា និងអ្នកនាងឆោម ឆពុំ ជាដើម ក៏ត្រូវគេដឹងថា បានលើកសរសើរពីពិធីនេះ មិនដាច់ពីមាត់ ដោយសរសើរនេះជាគូស្នេហ៍ដំបូងគេ ដែលហ៊ានរៀបចំពិធីឡើងផ្ទះយ៉ាងអស្ចារ្យនាថ្ងៃនោះផងដែរ៕

Post a Comment