Header Ads

ពិតជារន្ធត់ណាស់លោកអើយ!!! តារាចម្រៀងដ៏ល្បីនៅប្រទេសកូរ៉េ បានធ្វើអត្តឃាតខ្លួនឯង (មានវីដេអូ)

កូរ៉េខាងត្បូង៖ នៅចុងឆ្នាំ២០១៧ ផ្លាស់ប្តូរឆ្នាំថ្មី ប៉ុន្មានអាទិត្យទៀតតែប៉ុណ្ណោះ មិនគួរមានរឿងដ៏គួររន្ធត់ចិត្តបំផុត សម្រាប់សមាជិកក្រុមតារាចម្រៀងប្រុសដ៏ល្បី SHINee លោក Jonghyun សោះ ដែលលោកបានលាចាកលោក ដោយការធ្វើអត្តឃាតខ្លួនឯង កាលពីប៉ុន្មានម៉ោងមុន។


អ្វីដែលអាសូរបំផុត គឺលោក ក៏បានសរសេរសារមួយ ទុកឲ្យបងស្រី មុនធ្វើអត្តឃាតខ្លួន ដោយដុតធ្យូងគីមីចោល ហើយស្រូបយកជាតិពុលនោះ ហួសប្រមាណ។​​សារនោះ លោកបានសរសេរថា «វាពិតជាពិបាកពេកហើយ សម្រាប់ខ្ញុំ មកទល់ពេលនេះ។ ជួយជូនដំណើរខ្ញុំចុងក្រោយ ហើយជួយប្រាប់ពួកគេទាំងអស់ថា ខ្ញុំពិតជាជួបការលំបាកណាស់ពេលនេះ។ សារនេះជាការលាចុងក្រោយរបស់ខ្ញំុ»។


ក្នុងនោះដែរ មូលហេតុរហូតធ្វើឲ្យលោក សម្លាប់ខ្លួន តាមវិធីសាស្រ្តបែបនេះ ក៏មិនទាន់មានអ្នកណាដឹងថា រូបលោក មានរឿងអ្វី ទាក់ទងនឹងគ្រួសារ ការងារ ឬជីវិតឯកជននោះទេ ទើបធ្វើឲ្យលោក សម្រេចចិត្ត ចាកចោលហ្វេនៗ ទៅទាំងគ្មានអាល័យ។


គួរបញ្ជាក់ផងដែរថា បទចម្រៀង ដែលធ្វើឲ្យពិភពលោក គេស្គាល់ក្រុមចម្រៀងប្រុស SHINee មានដូចជាបទ Ring Ding Dong បទ Stand By me ដែលចាក់ក្នុងរឿង F4 កូរ៉េ ហើយក៏មានបទចម្រៀងមួយបទចំណងជើងថា So Goodbye គឺវាពិតជាដូចនឹងអារម្មណ៍ និងរឿងពិតរបស់លោកមែនទែន៕































No comments