សារថ្លែងយ៉ាងអាឡោះអាល័យពីសម្តេចតេជោ ទៅកាន់ឯកឧត្តម អ៊ឹម សិទ្ធី ពិតជារំជួលចិត្តណាស់
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ឹម សិទ្ធី ដែលបានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងអាយុ៧០ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម អ៊ឹម សិទ្ធី គឺជាអតីតតំណាងរាស្ដ្រមណ្ឌលកំពង់ចាមរបស់ គណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលមរណភាពរបស់ ឯកឧត្តម អ៊ឹម សិទ្ធី គឺជាការបាត់ធនធានមនុស្សដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សូមវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ឹម សិទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើលិខិតចូលរួមមរណទុក្ខជូនលោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី និងគ្រួសារផងដែរ។ សពលោក អ៊ឹម សិទ្ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះរបស់លោកតាមផ្លូវលេខ ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់ស្វាមី ដ៏ឧត្តុងឧត្តមជាការបាត់បង់បិតាជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និង ក៏ជាការបាត់បង់នូវសហការីដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងក្នុងនាមរួមសម្តេចផ្ទាល់និងក្រុមគ្រួសារថា «ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រីព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត។ ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕

Post a Comment