Header Ads

ទីបំផុត ព្រះសង្ឃដែលបានបង្ហោះមនុស្សស្រីចាក់សាក់ ត្រូវបានមន្ត្រីសង្ឃបណ្តេញចេញពីវត្តហើយ (មានវីដេអូ)

បន្ទាប់ពីឃើញរូបភាព មនុស្សស្រីដោះអាវចំហផ្នែកខាងខ្នង អង្គុយចាក់សាក់ ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកឈ្មោះ “អង្គគ្រូខ្មែរ សាក់រូប” របស់ព្រះសង្ឃព្រះនាម ហ៊ុន សារ៉ាត់ គង់នៅវត្តពោធិញ្ញាណអារញ្ញ សោមនស្ស ហៅវត្តចក ស្ថិតក្នុងភូមិវត្តចក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានធ្វើឱ្យផ្ទុះប្រតិកម្មពីពុទ្ធសាសនិកជន រហូតមេគណក្រុងសៀមរាប សម្រេចបណ្តេញព្រះសង្ឃអង្គនោះចេញពីវត្តហើយពេលនេះ។


ទោះបីយ៉ាងណា ព្រះតេជគុណ ហ៊ុន សារ៉ាត់ បានមានថេរដីកាថា ថ្វីត្បិតរូបនោះបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គមែន តែព្រះអង្គមិនបានចាក់រូបនោះដោយផ្ទាល់ដៃទេ គឺកូនសិស្សរបស់ព្រះអង្គជាអ្នកចាក់ ហើយព្រះអង្គក៏មិនបានប្រព្រឹត្តខុសវិន័យដែរ តែព្រះសង្ឃនៅក្នុងវត្តច្រណែននឹងព្រះអង្គ ធ្វើឱ្យព្រះអង្គមិនអាចគង់នៅវត្តបាន ត្រូវសម្រេចលាចាកសិក្ខាបទនៅក្នុងខែធ្នូ នេះ ទាំងនៅនឹកស្តាយភេទជាបព្វជិត តែព្រះអង្គគិតថា ថ្ងៃណាមួយនឹងបួសឡើងវិញ។


​ព្រះអង្គ​ហ៊ុន​សារ៉ាត់​ក្នុងនាម​ជា​សង្ឃ​បាន​ប្រកបមុខរបរ ចាក់ទឹក កាត់​គ្រោះ ទោះ​ទាយ ក្សែ កថា ចាក់​ស​ក្ក័ ដែល​ព្រះពុទ្ធ​សម្ដែង​ទុក​ហើយ​មិន​អនុញាត​ឲ្យ​ប្រព្រឹត្ត​ជាដាច់ខាត​។ ​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ឲ្យ​ឈ្មោះថា មិ​ច្ចា​ទិដ្ឋិ តិរច្ឆាន​វិជ្ជា ការចិញ្ចឹម​ជិវិត​ខុស សាវក​ព្រះ​ជិនស្រី ត្រូវ​ខំរៀន​សូត្រ​សិក្ខាបទ​វិន័យ ៨​ម៉ឺន ៤ ពាន់​ព្រះ​ធម្ម​ខាន់ ចេះ​ចាំ​ហើយ​យក​ព្រះ​ធ​ម៏​នោះៗ ទៅ​ផ្ស​ព​ផ្សាយ​ដល់​ឧបាសក​ឧបាសិការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំ​ចាត់​ចោល​កី​លេស​អំពើ​បាប​ផ្សេងៗ ចាប់យក មេត្តាករុណា រស់នូវ​ជា​សុខ ព្រះ​សម្ដែង​ថា​ឲ្យ​ជឿ​កម្ម​និង​ផល ។


​តែ​ព្រះអង្គ​សារ៉ាត់​តាំងខ្លួន​ជា​សាវ​ក័​ព្រះសម្មាសម្ពុទ្ធ​បែ​ជា ខំ​អនុវត្ត សីលកថា ឲ្យ​មនុស្ស​ជឿ​លើ​មន្ដអាគម​ន៏​ទៅវិញ​។ ព្រះអង្គ​សារ៉ាត់ ចាក់ទឹក កាត់​គ្រោះ ចាក់​យ​ន្ដ័ ឲ្យ​អ្នក​ដ៏​ទៃ ព្រះអង្គ​ភ្លេច​មើល​អង្គឯង បណ្ដាល​ឲ្យ​ពុទ្ធ​បរិ​ស​ទ័ និង​មន្ត្រី​សង្ឃ​នាំគ្នា​បណ្ដេញ​ចេញពី​វត្ត​យ៉ាង​តក់ក្រហល ។​​ ព្រះអង្គ ឡា​ច​លាង ព្រះ​អនុគុណ​ក្រុង​សៀមរាប មាន​សង្ឃ​ដិ​ការ ឲ្យ​ដឹងថា​៖​ ព្រះអង្គ​ហ៊ុន​សារ៉ាត់​ប្រ​ព្រឹ​ត​ខុស​ធំ​ណាស់ តែ​មិន​ដល់​ផ្សឹក​ទេ គ្រាន់​និមន្ដ​ឲ្យ​ចេញពី​វត្ត ហើយ​បើ​លោក​មន្ត​ទៅសុំ​វត្ត​ណា​គង់នៅ​ក៏​ស្រេច​តែ​លោក៕
















ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments