ព័ត៌មានក្តៅ ហើយសាហាវថែមទៀត!!! ព្យុះស៊ីក្លូនកំណាច បានឆក់យកជីវិតមនុស្ស ០៨នាក់ ហើយមាន ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន
(ញូដេលី)៖ ព្យុះស៊ីក្លូនដ៏កំណាចមួយ បានវាយប្រហាររដ្ឋ Tamil Nadu និងរដ្ឋ Kerela ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះតែម្តង បានឆក់យកជីវិតមនុស្ស ០៨នាក់ និងជាង ១០០នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ព្យុះស៊ីក្លូន Ockhi កំពុងតែឆ្ពោះទៅកាន់តំបន់ប្រជុំកោះ Lakshadweep ក្បែរតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ ផ្នែកព្យាករណ៍ឧតុនិយមរបស់ឥណ្ឌា ប្រចាំរដ្ឋ Kerela បានអះអាងថា ព្យុះស៊ីក្លូន Ockhi បាន និងកំពុងបង្កជាភ្លៀងធ្លាក់យ៉ាងសន្ធប់ និងខ្យល់បោកបក់ខ្លាំង នៅក្នុងរដ្ឋ Tamil Nadu, Kerela និង ប្រជុំកោះ Lakshadweep ភាគខាងត្បូង ទល់មុខមហាសមុទ្រឥណ្ឌានោះតែម្តង។
គួរបញ្ជាក់ថា សម្រាប់មនុស្សស្លាប់ និងបាត់ខ្លួនមានចំនួនច្រើនជាងគេ នៅក្នុងស្រុក Kanyakumari និង Thoothukudi នៃរដ្ឋ Tamil Nadu ហើយអាជ្ញាធរអះអាងថា គ្រោះធម្មជាតិដ៏អាក្រក់នេះ នឹងបន្តរយៈពេល ១២ម៉ោងទៀត រហូតដល់យប់ថ្ងៃសុក្រនេះ។ អាជ្ញាធរឥណ្ឌាក៏បានត្រៀមទូក និងរថយន្តសង្គ្រោះផងដែរ ទៅកាន់តំបន់ដែលរងគ្រោះខ្លាំង៕

Post a Comment