Header Ads

រំភើបស្ទើរស្រក់ទឹកភ្នែក!!! ចំណាយលុយអស់តែ ៤០០០០ រៀល បានលេខសុទ្ធតែស្លាកលេខ ៧៧៧៧ (មានវីដេអូ)

អបអរសាទរម្ចាស់ស្លាកលេខ 1AB-7777 ខេត្តបាត់ដំបង ចំណាយអស់តែ ៤០០០០៛ ថ្លៃចុះបញ្ជីក៏ទទួលបាន ផ្លាក ៧៧៧៧ ដោយចៃដន្យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ទើបតែកន្លងផុតទៅថ្មីៗនេះ។ ក្នុងនោះផងដែរមន្ត្រីដែលប្រចាំការនៅទីនោះបានបញ្ជាក់ថា ស្លាកនេះគឺវាផ្តល់ជូនអតិថិជនដោយស្វ័យប្រវត្តិ បើទោះមានលុយចង់ទិញក៏មិនបានដែរ និយាយរួមអ្នកណាមានសំណាង អ្នកនោះនឹងទទួលបាន។


បន្ទាប់ពីទទួលបានស្លាកលេខនេះពិតប្រាកដមែននោះ ម្ចាស់របស់ស្លាកលេខនេះសឹងតែមិនជឿថាវាមានពិតមែន គាត់ចេះតែមិនអស់ចិត្តសួរហើយសួរទៀតថា នេះជារបស់គាត់មែនទេ? តាមពិតវាពិតជារបស់គាត់ពិតប្រាកដមែន ដែលធ្វើឲ្យរូបគាត់សប្បាយចិត្តសឹងតែមិនអាចទប់ទឹកភ្នែកបាន នេះក៏ព្រោះតែក្តីរំភើប។


គួរបញ្ជាក់ឡើងវិញផងដែរថាកាលពីកន្លងទៅនេះ ក្នុងខែកក្កដា ឆ្នាំ២០១៧ គេឃើញមាន បងប្រុសម្នាក់ និងបងស្រីម្នាក់ទៀត ដែលជាម្ចាស់ម៉ូតូ កូនទា ទាំងពីរ មានសំណាងខ្ពស់កប់មិននឹកស្មានដល់ ថាពួកគាត់ទទួលបានស្លាកលេខ ៩៩៩៩ និង ៣៣៣៣ បំពាក់លើម៉ូតូរបស់ពួកគាត់ពេលទៅធ្វើស្លាកលេខនៅការិយាល័យច្រកចេញចូលតែមួយ នោះទេ ។


អ្វីដែលគេនឹកស្មានមិនដល់បានកើតឡើង គឺពួកគាត់គ្រាន់តែចំណាយប្រាក់អស់ត្រឹម៤១០០០រៀល (១០ដុល្លា) ប៉ុណ្ណោះ ប៉ុន្តែទទួលបានស្លាកលេខដែលមនុស្សជាច្រើនស្រម៉ៃចង់បានគឺស្លាកលេខ ៣៣៣៣ និងពិសេសលេខ​៩៩៩៩ នេះតែម្តង ដោយកាលពីមុនបើចង់បានលេខការ៉េ បែបនេះត្រូវចំណាយលុយទិញ រាប់ពាន់ដុល្លាឯណោះ។


ពេលបច្ចុប្បន្ននេះ ម្ចាស់ម៉ូតូទាំងអស់អាចធ្វើការចុះបញ្ចីសុំធ្វើស្លាកលេខបាននៅតាមការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាសាលាខណ្ឌនានា ហើយការធ្វើស្លាកលេខនេះគ្រប់គ្រងដោយប្រពន្ធ៏ស្វ័យប្រវត្តិ ដោយពឹងលើសំណាងទើបបានស្លាកលេខល្អ ដូចបងប្រុស បងស្រីទាំងពីរនាក់នេះ។


ការិយាល័យច្រកចេញចូលតែមួយខណ្ឌចំការមន បានផ្ដល់សេវាជូនប្រជាពលរដ្ឋ មានភាពឆាប់រហ័ស តម្លាភាព និងមន្ត្រីផ្ដល់សេវាប្រកប ដោយភាព រួសរាយរាក់ទាក់៕




















No comments