ឆេះសាហាវណាស់លោកអើយ!!! អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារទឹកថ្លា (មានវីដេអូ)
(ភ្នំពេញ)៖ ខណៈពេលនេះ មានករណីអគ្គិភ័យមួយទៀតហើយ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក្រុមរថយន្តពន្លត់អគ្គិភ័យ កំពុងចេញជួយអន្តរាគមន៍។ ហើយក្នុងនោះផងដែរបើតាមសេចក្តីរាយការណ៍មានផ្ទះមួយចំនួនបានឆេះទ្រព្យសម្បត្តិទាំងស្រុង ដោយមានអ្នកខ្លះឆេះឡានទាំងមូលទៀតផង ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់។
ក្នុងនោះផងដែរអគ្គិភ័យបានលេបត្របាក់ផ្ទះចំនួន២ខ្នង ដោយក្នុងផ្ទះមានចតរថយន្តម៉ាកឡិសស៊ីសមួយគ្រឿងផងដែរ ហើយជំហានដំបូង ផ្ទះដែលត្រូវភ្លើងឆេះនោះ គឺជាផ្ទះកាត់ដេរ ខណៈនេះ អាជ្ញាធរកំពុងចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់
Post a Comment