ពិតជាអាសូរណាស់លោកអើយ!!! ម៉ាស៊ីនកិនទឹកអំពៅក៏អាចសម្លាប់មនុស្សបានដែរ សូមមេត្តាប្រុងប្រយ័ត្នផង (មានវីដេអូ)
ខេត្តត្បូងឃ្មុំ ៖ ស្រ្តីចំណាស់ម្នាក់ជនជាតិខ្មែរឥស្លាម កំពុងកិនទឹកអំពៅលក់ ស្រាប់តែកន្សែងជូតក្បាលធ្លាក់ចូលម៉ាសុីនកិនទឹកអំពៅ បណ្តាលអោយរឹត.ក ស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិទួលកំពតទី៣ ឃុំបឹងព្រួល ស្រុក-ខេត្តត្បូងឃ្មុំ។ ស្ត្រីខ្មែរឥស្លាមរងគ្រោះមានឈ្មោះ លី សះ អាយុ ៦៥ឆ្នាំមុខរបរ កៀបទឹកអំពៅលក់ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាជនជាតិខ្មែរឥស្លាម រស់ក្នុងជីវភាពខ្វះខាត ដោយប្រកបរបរកិនទឺកអំពៅទឹកលក់ ដើម្បីផ្គត់ផ្គង់គ្រួសារ។ នៅថ្ងៃកើតហេតុ គាត់បានធ្វើការងារដូចសព្វដង ខណៈកំពុងកិនអំពៅ គាត់បានឱនក្បាលទាញកាកអំពៅ ដែលចេញពីម៉ាស៊ីននោះ ក៏ជ្រុះកន្សែងជូតក្បាល ចូលផ្នោះកិនអំពៅ បណ្តាលឲ្យរឹត.ក ស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុ សពស្រ្តីរងគ្រោះត្រូវសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

Post a Comment