Header Ads

មិនគួរធ្វើអញ្ចឹងសោះ!!! ដឹងការពិតនៃការស្លាប់តារាចម្រៀងកូរ៉េនេះហើយ គឺដោយសារតែ...

បើយោងតាម ទូរទស្សន៍ BBC បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងកំណត់ហេតុមួយ ដែលបានសរសេរផ្ទាល់ដៃ ដោយ កំពូលតារាចម្រៀងរបស់កូរ៉េ Jonghyun ហើយត្រូវបានមិត្តភក្តិរបស់គេ យកមកបង្ហោះនៅលើបណ្តាញសង្គម ដោយបានប្រកាសថា គឺជាការតស៊ូជាមួយនឹងការធ្លាក់ចិត្ត។


នៅក្នុងកំណត់ហេតុដែលបានបង្ហោះឡើង ដោយតារាចម្រៀងម្នាក់ ឈ្មោះ Nine បានដាក់ថា "ការបាក់ទឹកចិត្ត គឺថា ធ្វើឲ្យខ្លួនខ្ញុំដើរដូចហោះ អ្វីៗបានបំផ្លាញខ្ញុំអស់ហើយ"។ ទោះជាបែបណា គេនៅមិនដឹងពីមូលហេតុ នៃការបាក់ទឹកចិត្តរបស់តារាចម្រៀងរូបនេះនោះទេ។


លោក Jonghyun មានអាយុ២៧ឆ្នាំ ត្រូវបានគេដឹងថា បានស្លាប់ ដោយសង្ស័យធ្វើអត្តឃាត ដោយខ្លួនឯង។ គាត់គឺជាតារាចម្រៀងដែលឈានមុខគេ នៅក្នុងចំណោមតារាចម្រៀងដ៏ល្បីបំផុតរបស់ប្រទេសកូរ៉េខាងត្បូង គឹ Shinee។ ការស្លាប់របស់តារាចម្រៀងរូបនេះ ធ្វើឲ្យអ្នកគំាទ្រពាសពេញពិភពលោក មានការសោកស្តាយយ៉ាងខ្លាំង។














គួររំលឹកឡើងវិញផងដែរថា នៅចុងឆ្នាំ២០១៧ ផ្លាស់ប្តូរឆ្នាំថ្មី ប៉ុន្មានអាទិត្យទៀតតែប៉ុណ្ណោះ មិនគួរមានរឿងដ៏គួររន្ធត់ចិត្តបំផុត សម្រាប់សមាជិកក្រុមតារាចម្រៀងប្រុសដ៏ល្បី SHINee លោក Jonghyun សោះ ដែលលោកបានលាចាកលោក ដោយការធ្វើអត្តឃាតខ្លួនឯង។


អ្វីដែលអាសូរបំផុត គឺលោក ក៏បានសរសេរសារមួយ ទុកឲ្យបងស្រី មុនធ្វើអត្តឃាតខ្លួន ដោយដុតធ្យូងគីមីចោល ហើយស្រូបយកជាតិពុលនោះ ហួសប្រមាណ។​​សារនោះ លោកបានសរសេរថា «វាពិតជាពិបាកពេកហើយ សម្រាប់ខ្ញុំ មកទល់ពេលនេះ។ ជួយជូនដំណើរខ្ញុំចុងក្រោយ ហើយជួយប្រាប់ពួកគេទាំងអស់ថា ខ្ញុំពិតជាជួបការលំបាកណាស់ពេលនេះ។ សារនេះជាការលាចុងក្រោយរបស់ខ្ញំុ»។


ក្នុងនោះដែរ មូលហេតុរហូតធ្វើឲ្យលោក សម្លាប់ខ្លួន តាមវិធីសាស្រ្តបែបនេះ ក៏មិនទាន់មានអ្នកណាដឹងថា រូបលោក មានរឿងអ្វី ទាក់ទងនឹងគ្រួសារ ការងារ ឬជីវិតឯកជននោះទេ ទើបធ្វើឲ្យលោក សម្រេចចិត្ត ចាកចោលហ្វេនៗ ទៅទាំងគ្មានអាល័យ។


គួរបញ្ជាក់ផងដែរថា បទចម្រៀង ដែលធ្វើឲ្យពិភពលោក គេស្គាល់ក្រុមចម្រៀងប្រុស SHINee មានដូចជាបទ Ring Ding Dong បទ Stand By me ដែលចាក់ក្នុងរឿង F4 កូរ៉េ ហើយក៏មានបទចម្រៀងមួយបទចំណងជើងថា So Goodbye គឺវាពិតជាដូចនឹងអារម្មណ៍ និងរឿងពិតរបស់លោកមែនទែន៕































No comments