Header Ads

ការពិតត្រូវលាតត្រដាងហើយ!!! មូលហេតុដែលកម្ពុជាបានទំលាក់ថ្មសិប្បនិមិ្មតចូលក្នុងសមុទ្ររាប់រយដុំនោះ (មានវីដេអូ)

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ខ្ញុំបានដឹកនាំក្រុមការងារ ក្រុមស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា ដើម្បីទម្លាក់ផ្ទាំងថ្ម បង្កើតជាជម្រកសិប្បនិម្មិត សម្រាប់មច្ឆជាតិ និងជីវៈចម្រុះនៅបាតសមុទ្រ ក្នុងតំបន់កោះរ៉ុង។


ជាពិសេសនោះគឺសូមអរគុណដល់សមាជិកក្រុមការងារ ដែលបានស្ម័គ្រចិត្ត មិនខ្លាចនឿយហត់ ក្នុងកិច្ចការងារអភិរក្សជីវៈចម្រុះ នៅបានសមុទ្រកម្ពុជា ក្នុងគោលដៅការពារ និងថែរក្សាធនធានធម្មជាតិបាតសមុទ្រ សម្រាប់កូនចៅជំនាន់ក្រោយ។


ពិតជាមោទនភាពខ្លាំងណាស់ សំរាប់ក្រុមការងារស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា (Cambodia Coral Research & Restoration Team) និងអជ្ញាធរដែនដីទាំងអស់ ដែលកន្លងមកយើងបានសហការគ្នាដើម្បីថែរក្សានូវជីវចំរុះ និងធនធានក្រោមបាតសមុទ្រ ជាលទ្ធផលថ្ងៃនេះផងដែរ អ្វីដែលយើងទទួលបាន គឺដូចការរំពឹងទុក ដោយមានហ្វូងមច្ឆា និងជីវចំរុះផ្សេងៗជាច្រើនបានមករស់នៅតំបន់ដែលយើងកំពុងអភិរក្ស ជំរកសិប្បនិម្មិត សំរាប់ហ្វូងមច្ឆា និងជីវចំរុះក្នុងបាតសមុទ្រកន្លងមក ។

(ខាងលើនេះជាខ្លឹមសារពីលោក ទៀ សុខា)


គួររំលឹកឡើងវិញផងដែរថា គណៈកម្មការ​សន្តិសុខ​លម្ហ​សមុទ្រ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​បាន​ទម្លាក់​ថ្ម​សិប្បនិមិត្ត​ចំនួន ១០០​ដុំ ទម្ងន់​ជាង ៣​តោន ក្នុង​តំបន់​សមុទ្រ​កោះរ៉ុង​សន្លឹម ក្នុងខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៧។

លោក ទៀ សុខា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ និងជា​ប្រធាន​គណៈកម្មការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បាន​បញ្ជាក់ពីមូលហេតុ​ថា ការ​ទម្លាក់​ដុំថ្ម​សិប្បនិម្មិត​នេះ គឺ​ដើម្បី​ធ្វើជា​ជម្រក​មច្ឆា​ជាតិ និង​ការពារ​ជីវៈ​ចម្រុះ នៅ​តំបន់​កោះកូន ស្ថិតក្នុង​ប្រជុំ​កោះរ៉ុង​សន្លឹម។


គួរបញ្ជាក់ថា សកម្មភាព ការពារជីវៈចម្រុះនេះ ក៏ធ្លាប់បានធ្វើឡើង ដោយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ អភិបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកឧកញ៉ាទៀ វិចិត្រ បាននាំយកកុងតឺន័រចាស់ៗ ទៅទម្លាក់ចូលក្នុងបាតសមុទ្រ នៅកោះរ៉ុងសន្លឹម ជាលើកដំបូង ដើម្បីធ្វើជារបាំង ការពារជីវៈចម្រុះ និងផ្កាថ្ម ក្នុងតំបន់នោះ រួមទាំងមានការទម្លាក់ កុងតឺន័រចាស់ៗ ទៅក្រោមបាតសមុទ្រ និងមានការយកសារ៉ាយសិប្បនិម្មិត ចងភ្ជាប់និងទូកុងតឺន័រ ដែលទម្លាក់ចូលបាតសមុទ្រ នៅតំបន់កោះរ៉ុង ដើម្បីបង្កើតជាកន្លែងជម្រកត្រី និងមឹក សម្រាប់ពងផងដែរ។


ជាមួយគ្នានោះដែរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានអំពាវនាវ ឲ្យពលរដ្ឋចូលរួមថែរក្សា ធនធានបាតសមុទ្រ និងស្នើសុំអោយសប្បុរសជន ជួយជាថវិកាបន្ថែមទៀត ដល់ចលនាទម្លាក់របាំងការពារ ធនធានបាតសមុទ្រក្នុងខេត្តផងដែរ។


ដោយឡែកសម្រាប់ការទម្លាក់ដុំថ្មសិប្បនិម្មិត ជារបាំងការពារ ធនធានបាតសមុទ្រលើកនេះ ក៏មានការចូលរួម ឧបត្ថម្ភពីលោកឧកញ៉ា ទៀ វិចិត្រ ដែលជានិច្ចជាការ លោកឧកញ៉ា តែងតែលះបង់ថវិកា និងពេលវេលា ដើម្បីចូលរួមរាល់សកម្មភាពសង្គម ជាពិសេសការថែរក្សា និងអភិរក្ស នូវសម្បត្តិធនធានធម្មជាតិ ដែលលោកធ្លាប់បាន ដោះលែងសត្វព្រៃ ក៏ដូចជាសត្វសមុទ្រ ជាច្រើនលើកនាពេលកន្លងមក រួមទាំងសប្បុរសជន មួយចំនួនទៀតផងដែរ ៕




















































No comments