Header Ads

លោក ផែង វណ្ណៈ ដាច់ចិត្តបង្ហោះសារមួយបន្ទាប់ពីទប់អារម្មណ៍លែងបាន ដោយសារជម្លោះរវាង អ្នកនាង កែវពេជ្ជតា និង ច័ន្ទលក្ខិណា

ការប៉ះទង្គិចនូវពាក្យសំដីយ៉ាងខ្លាំងរវាងអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា កាន់តែធំទៅៗ ដោយពុំទាន់មាននរណាម្នាក់អាចជួយបន្ធូរកំហឹងរវាងអ្នកទាំងពីរបានឡើយ ក្នុងនោះផងដែរចំពោះអ្នកគាំទ្រមួយចំនួនបានបង្ហាញការព្រួយបារម្មណ៍ចំពោះជម្លោះដែលកំពុងតែវិវត្តន៍ដ៏ធ្ងន់មួយនេះ ដោយពួកគេមិនចង់ឃើញបែបនេះទេ ព្រោះអ្នកទាំងពីរនាក់នេះសុទ្ធតែកំពូលតារាចម្រៀង និងសម្តែងដែលកំពុងតែល្បីល្បាញក្នុងប្រទេសកម្ពុជា ណាមួយទៀតសុទ្ធតែខ្មែរដូចគ្នាទៀត។


ដោយទ្រាំមិនបានលោក ផែង វណ្ណៈក៏បានបង្ហោះសារខ្លះៗ កាលពីព្រឹកនា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ព្រមជាមួយរូបថតដ៏ស្រស់ស្អាតដែលលោកធ្លាប់បានថតជាមួយអ្នកទាំងពីរ ដោយក្នុងនោះលោកបានសរសេរថា៖


"ហ៊ឺម​ !​ បើកភ្នែកឡើងឃើញប្អូនៗមានការខ្វែងគំនឹតគ្នា​បញ្ចេញយោបល់តាមកំហឹងលើ​ Facebook រៀងៗខ្លួន​ ។​ ខ្ញុំបាទមិនគាំទ្រការវាយប្រហារគ្នាតាម​ Facebook ទេ​ ហើយក៏មិនគាំទ្រភាគីណាមួយដែរ​ ព្រោះប្អូនៗទាំងពីរសុទ្ធតែជាអ្នករាប់អានខ្ញុំយូរឆ្នាំមកហើយដូចគ្នា​ ។​

ខ្ញុំសូមមិនមានមតិខាងណាខុស​ ខាងណាត្រូវទេ​ តែខ្ញុំសូមសំណូមពរជាចំហរតាម​រយះ​ Facebook នេះទៅកាន់ប្អូនៗទាំងពីរថា​ គួរតែឈប់វាយប្រហារគ្នាតាម​ Facebook ហើយងាកមកអង្គុយញាំកាហ្វេជជែករកដំណោះស្រាយរួមមួយទៅ​ខ្ញុំចូលរួមដែរ​ ។​

មានតែនយោបាយឈ្នះ​ ឈ្នះ​ ទេ​ ទើបប្អូនៗទាំងពីររកសន្តិភាពផ្លូវចិត្តបាន​ ។​ សូមជូនពរប្អូនៗទាំងពីរ​ ជួបប្រទះតែសេចក្ដីសុខ​ សេចក្ដីចំរើន​ ។"






























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments