សារដ៏ឈឺចាប់ពី បេក្ខជន Cambodian Idol ដែលទើបធ្លាក់ ជូនក្រុមហ៊ុន ហង្សមាស (មានវីដេអូ)
លោក ហ៊ុយ ឧត្តម គឺជាបេក្ខជនមួយរូបដែលបានមកប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 2 ដែលលោកមានអាយុ ២៩ ឆ្នាំ មកពីខេត្តកណ្តាល ដោយលោកបានលើកយកបទចម្រៀងមួយក្រោមចំណងជើងថា "ចាំទឹកភ្នែកបងស្ងួតសិន"។
តែគួរឲ្យសោកស្តាយនៅក្នុងសប្តាហ៍ទី 2 លោកធ្វើមិនបានល្អក៏មិនអាចទៅកាន់វគ្គបន្តទៀតទេ តែក្រោយពេលមួយរយៈខ្លីប៉ុណ្ណោះក៏ឃើញមានប្រតិកម្មពីរូបលោកតែម្តងដោយបានបង្ហោះសារខ្លះៗក្នុងហ្វេសប៊ុករបស់រូបលោកថា៖
“សូមកម្មវិធី Cambodian Idol ធ្វើអ្វីអោយបានមត់ចត់តិចទៅ ខ្ញុំដឹងថាសំលេងខ្ញុំមិនទាន់ល្អតែថ្ងៃសមភ្លេងខ្ញុំចាំតាំងពីព្រឹក ដល់កណ្តាលយប់បានដល់លេខខ្ញុំត្រូវសមតែគ្រូភ្លេងថា បទហ្នឹងគាត់ចេះលេងហើយមិនបាច់សមទេដល់ងៃប្រលង ច្រៀងយកម៉ងទៅ បើធ្វើចឹងអោយគ្នាទៅចាំសមតាំងពីព្រឹក ដល់យប់ធ្វើអី? ចាំសមភ្លេងហើយថាមិនបាច់សមទេ,អត់យល់ ស្តាប់យោបល់ខ្ញុំបន្តិចហើយជួយស៊ែរអោយហង្សមាស កែតំរូវខ្លះផង….” ។
មកទល់ពេលនេះក៏មិនទាន់ឃើញការបកស្រាយណាមួយពីក្រុមហ៊ុនហង្សមាសឡើយពីការចោទប្រកាន់របស់លោក ហ៊ុយ ឧត្តមនោះ ហើយក៏មិនដឹងថារឿងដែលលោកលើកមកនិយាយវាជាការពិតមែនរឺអត់?
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment