ពិតជារន្ធត់ខ្លាំងណាស់!!! គ្រាន់តែស្រែកច្រៀងសោះ ក៏អាចបណ្តាលឲ្យស្លាប់បានដែរ
សិង្ហបុរី៖ កាលពីពេលថ្មីៗនេះគឺឃើញមានរឿងគួរឲ្យរន្ធត់មួយបានកើតឡើងប៉ះចំតារាម៉ូដែលស្រីជនជាតិសិង្ហបុរីម្នាក់ &ដែលបានបាត់បង់ជីវិតក្រោយពីបានចូលច្រៀងខារ៉ាអូខេលេងជាមួយនឹងមិត្តភក្តិ។ តារាម្នាក់នេះមានឈ្មោះថា Karen Stella Wong ដែលមានវ័យទើបតែ ២៨ឆ្នាំ ទេ ហើយរូបនាងជាតារាម៉ូដែលដ៏ល្បីមួយរូបដែលតែងមានមុខនៅក្នុងកម្មវិធីបង្ហាញ ក៏ដូចជាការតាំងពិព័រណ៍រថយន្តជាច្រើន។
ក្នុងខណៈពេលដល់កន្លែងដែលនាងត្រូវស្រែកខ្លាំងភ្លាមនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួល ហើយថែម&ទាំងបានប្រាប់គេឯងថានាងឈឺក្បាលខ្លាំងណាស់។ មួយសន្ទុះក្រោយមក នាងក៏ចាប់ផ្តើមស្ពឹកផ្នែកម្ខាងនៃរាងកាយ។ ដោយសារតែមើលឃើញស្ថានភាពដូចមិនស្រួលបែបនេះ មិត្តភក្តិរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែពេលនោះ Karen បានសន្លប់បាត់ស្មារតីទៅហើយ។
បើយោងតាមគេហទំព័ររបស់ China Press បានឲ្យដឹងថា នាងបានចូលច្រៀងខារ៉ាអូខេមួយកន្លែងដែលមានទីតាំងនៅ& Neil Road កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។ ពេលដំបូងឡើយគឺមិនមានអ្វីដែលគួរឲ្យកត់សំគាល់ឡើយ បន្ទាប់មកនាង Karen ក៏បានជ្រើសរើសចម្រៀងមួយបទដើម្បីច្រៀង ហើយបទនេះគឺតម្រូវត្រូវតែស្រែកខ្លាំងទើបពិរោះ។
ក្នុងខណៈពេលដល់កន្លែងដែលនាងត្រូវស្រែកខ្លាំងភ្លាមនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួល ហើយថែម&ទាំងបានប្រាប់គេឯងថានាងឈឺក្បាលខ្លាំងណាស់។ មួយសន្ទុះក្រោយមក នាងក៏ចាប់ផ្តើមស្ពឹកផ្នែកម្ខាងនៃរាងកាយ។ ដោយសារតែមើលឃើញស្ថានភាពដូចមិនស្រួលបែបនេះ មិត្តភក្តិរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែពេលនោះ Karen បានសន្លប់បាត់ស្មារតីទៅហើយ។
ជារឿងដ៏គួរឲ្យសោកស្តាយបំផុត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ Karen បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់រយៈពេល៣ថ្ងៃជាប់គ្នាមក។ ម្ដាយ ព្រមជាមួយមិត្តភក្តិរបស់នាង មានការសោកសៅជាខ្លាំង &ក៏ព្រោះតែ Karen ជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារ ហើយសាកសពនាងត្រូវបានបូជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយក៏មានមនុស្សជាច្រើនបានចូលរួមផងដែរ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment