ស្រណោះណាស់លោកអើយ!!! មាន់ជល់៩២ក្បាលដែលបានបង្ក្រាបនៅឃុំអរិយក្សត្រនោះ ពេលនេះត្រូវបានគេកាត់ទោសប្រហារជីវិតហើយ
ដីកាសម្រេចរបស់លោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និង ជាចៅក្រមស៊ើបសួរ ព្រមទាំងលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល យល់ឃើញថា «ការថែរក្សានូវ&មាន់ជល់ចំនួន៩២ក្បាល មានការលំបាក និងចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី និង ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ»។
គួររំលឹកថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល និង នៅស្រុកបាទី ខេត្តតាកែវ លោក ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរង់&ចាំការស៊ើបសួរបន្តទៀត ។ រីឯអ្នកលេងល្បែងជល់មាន់៦៤នាក់ ត្រូវបានតុលាការតុលាការជំនុំជម្រះភ្លាម រួចផ្តន្ទាទោសមួយខែតែទោសនេះត្រូវព្យួរ ហើយដោះលែងឱ្យមានសេរីភាពឡើងវិញ៕
Post a Comment