Header Ads

ពិតជាច្រើនមែន!!! ប្រជាជនវៀតណាមយ៉ាងហោចណាស់ ២០០នាក់ បានស្លាប់ដោយសារ ជំងឺមហារីក រៀងរាល់ថ្ងៃ

(ហាណូយ)៖ ក្នុងមួយថ្ងៃៗ ប្រជាជនវៀតណាមយ៉ាងហោចណាស់ ២០០នាក់ បានស្លាប់ដោយសារ ជំងឺមហារីក ដែលសរុបមួយឆ្នាំនោះ គឺចំនួនមនុស្សស្លាប់មានច្រើនជាង ៧០,០០០នាក់ ឯណោះ នៅទូទាំងប្រទេសអាស៊ានមួយនេះ។ &នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ដែលបានចុះផ្សាយកាលពី ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។


ស្ថិតិខាងលើ ត្រូវបានប្រកាសឲ្យដឹងនៅក្នុងសិក្ខាសាលាជាតិមួយ ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺមហារីក ដែលកំពុងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ហើយសិក្ខាសាលា ដែល&មានរយៈពេលពីរថ្ងៃនេះ ទទួលបានការចូលរួមពីមហាជនច្រើនជាង១,០០០នាក់ ដោយក្នុងរួមមាន វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយដ៏ទៃៗទៀតផងដែរ។


ជាមួយគ្នានេះដែរ លោក Tran Van Thaun ដែលប្រធានមន្ទីរពេទ្យនាំមុខគេរបស់វៀតណាម K Hospital បានថ្លែងឲ្យដឹងថា អ្នកជំងឺមហារីកជាង ៧០ភាគរយ នៅក្នុងប្រទេសវៀតណាម ភាគច្រើនសម្រេចចិត្ត&ទៅរកមន្ទីរពេទ្យ នៅពេលដែលខ្លួនឈានដល់ ដំណាក់កាលចុងក្រោយទៅហើយ ដែលប្រការនេះធ្វើឲ្យកម្រិត នៃការព្យាបាលឲ្យជាសះស្បើយតិចតួចបំផុត។


គួរបញ្ជាក់ដែរថា បើយោងតាមអ្នកជំនាញបារាំងនៅឯសិក្ខាសាលាខាងលើ នៅពេលដល់ឆ្នាំ២០២០ ប្រទេសវៀតតណាមនឹងមានករណីនៃជំងឺមហារីកប្រហែល ១៨៩,០០០ ជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន &វៀតណាមគឺស្ថិតនៅក្នុងលេខរៀងទី៧៨ក្នុងចំណោម១៧២ប្រទេស នៅលើសកលលោក ក្នុងបញ្ជីប្រទេសដែលមានករណីជំងឺមហារីកថ្មី៕





















No comments