Header Ads

សប្បាយក្លាយជាទុក្ខហើយពេលនេះ!!!! ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៤​ពាន់​នាក់ កំពុង​ជាប់​គាំង​នៅ​លើ​កោះ​ត្រល់ (Phu Quoc)

មានភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៤​ពាន់​នាក់ ដោយនៅក្នុង​នោះ​ក៏មាន​បរទេស​ជិត ២២០០​នាក់ កំពុង​ជាប់​គាំង​នៅ​លើ​កោះ​ត្រល់& (Phu Quoc) ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ VTV វៀតណាម កាលពីថ្ងៃម្សិលមិញនេះ នានៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​ ឆ្នាំ២០១៧។


ក្នុងនោះផងដែរមូលហេតុ​ដែលបណ្តាលឲ្យមាន​ជាប់​គាំង​នេះ គឺ​មក​ពី​ការ​កើត​មាន​នូវ ​ព្យុះ​ទីហ្វុង Tembin ដែល​កំពុង​វាយ​ប្រហារ​ប្រទេស​វៀតណាម ហើយ​បាន​ធ្វើ​ឲ្យ​ការ​ហោះ​ហើរ និង​កប៉ាល់​ជា​ច្រើន​ខក​ជើង​ចេញ​&ដំណើរ។ ព្យុះ Tembin បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស ដូចជា ខេត្ត Kien Giang, Ca Mau និង​ខេត្ត Bac Lieu ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ការ​ជម្លៀស​ប្រជាជន​រាប់​លាន​នាក់​ផង​ដែរ កាល​ពី​ដើម​សប្ដាហ៍។


គួរ​បញ្ជាក់​ថា ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ពិត​ជា​កម្រ​ជួប​នឹង​ខ្យល់​ព្យុះ​ណាស់ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​&ម្ដងៗ គឺ​មាន​ការ​បាត់​បង់ និង​ខូចខាត​ជា​ច្រើន​ជាក់​ជា​មិន​ខាន។ តួ​យ៉ាង កាល​ពី​ឆ្នាំ​១៩៩៧ ព្យុះ Linda បាន​កើត​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣​ពាន់ ស្លាប់ និង​បាត់​ខ្លួន៕












































No comments