Header Ads

ដល់កម៉ង!!! ផលិតផលសាច់ប៉ាតេ មានសារធាតុគីមីហាមឃាត់ "បូរ៉ាក់"

ថ្ងៃ អង្គារ ៩ កើត ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារវាលយន្ត ក្រុងស្វាយរៀង ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ព្រមទាំងធ្វើតេស្តបឋមលើម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមក្នុងម្ហូបអាហារ ។


ក្នុងនោះក្រុមការងារក៏បានស្វែងរកផលិតផលម្សៅទឹកដោះគោកូនក្មេងដែលមានចម្លងមេរោគ(ដូចមានរូបភាពជូនភ្ជាប់)ហើយត្រូវបានហាមឃាត់មិនឲ្យចរាចរនៅលើទីផ្សារ ។


ជាលទ្ធផល យើងពុំបានរកឃើញនូវម្សៅទឹកដោះគោត្រូវបានចរាចរ និងដាក់តាំងលក់លើទីផ្សារនេះឡើយ តែបានរកឃើញនូវផលិតផលសាច់ប៉ាតេ ដែលផលិតដោយសិប្បកម្ម ៩៩៩ មានទីតាំងនៅរាជធានីភ្នំពេញ មានសារធាតុគីមីហាមឃាត់ " បូរ៉ាក់ " និងផលិតផលវេចខ្ចប់ស្រេចមួយចំនួនទៀតដែលមានសភាពខុសប្រក្រតី ហើយក្រុមការងារក៏បានធ្វើការដកហូតទៅតាមនីតិវិធី សរុបរួមមាន ៖


- ទឹកក្រូចចំរុះហួសកំនត់ការប្រើប្រាស់ចំនួន ២៨ ដប ចំណុះ ១.៥ លីត្រ/០១ ដប
- សាច់ប៉ាតេ ១៥ គីឡូក្រាម
និងណែនាំមិនឲ្យដាក់តាំងលក់នូវទំនិញប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណៈជនផងដែរ ៕




























No comments