Header Ads

ស្អាតហើយ ទំនើបថែមទៀត!!!! PCX ឆ្នាំ​ ២០១៨ ទើប​មក​ដល់​ខ្មែរ​១ម៉ោងមុននេះ រីឯតម្លៃវិញកប់ម៉ង

ការរងចាំរបស់បងប្អូនបានមកដល់ហើយ ​ម៉ូតូ​ Honda PCX ឆ្នាំ​ ២០១៨ ដែល​ទើប​ចេញ​លក់​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ​នេះ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​បណ្ដើរៗ​ហើយ។ មក&​ដល់​ខ្មែរ​ដំបូង​ម៉ូតូ​​មាន​ម៉ាស៊ីន​ចំណុះ​​ ១៥០ សេសេ លក់​បាន​ក្នុង​តម្លៃ​​មួយ​ខ្ពស់​បំផុត​ បើ​ធៀប​នឹង​ PCX ឆ្នាំ​ ​២០១៧។


ចំពោះលក្ខណៈ​សម្បត្តិ​ និង​ចំណុច​ពិសេស​របស់ PCX ឆ្នាំ​២០១៨នេះ គឺ​វា​មាន​រូបរាង​ខុស​ប្លែក​ពី​ស៊េរី​មុន​ ជា​ពិសេស​ត្រង់​រចនាបថ​ភ្លើង​​​​ខាង​មុខ​ និង​​ភ្លើង​ខាង​ក្រោយ​ ដែល​​ប្រើ​ប្រភេទ​អំពូល​ LED។ សោ​ Smart Key ក៏​មាន​រចនាបថ​ថ្មី​ស្អាត&​ និង​តូច​ស្រួល​កាន់​ជាង​មុន។ សោ​នេះ​ទៀត​សោត​ អាច​បញ្ជា​ឲ្យ​ម៉ូតូ​​បើក​ភ្លើង​​ស្វាគមន៍​ (Welcome Light) ដើម្បី​ងាយ​ស្រួល​រក​ម៉ូតូ​ទៀត​ផង។


រីឯកុងទ័រ​ម៉ូតូ​បាន​​ផ្លាស់​ប្ដូរ​មក​ជា​ប្រភេទ​ឌីជីថល​សុទ្ធ​ មិន​មាន​លាយ​ជា​មួយ​នឹង​កុងទ័រ​ធម្មតា​ដូច​មុន​ទៀត​ឡើយ។ ឃ្លុប​ក្រោម​កែប​ម៉ូតូ​មាន​ទំហំ​ទូលាយ​ អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន​ ហើយ​កែប​អង្គុយ​មាន​ជា​គន្លាក់​អាច​អង្គុយ​ស៊ប់​ បើកបរ​បាន​កាន់​តែ​ល្អ។ ​បច្ចេកវិទ្យា​ឆ្លាតវៃ​ Honda Smart Technology ក៏​នៅ​តែ​មាន​ប្រើ​លើ​ PCX 150& ស៊េរី​ថ្មី មាន​ដូច​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ eSP, ហ្វ្រាំង​ Combi Brake (ចាប់​មួយ​ស៊ី​ទាំង​ពីរ) និង​មុខងារ​ Idling Stop ដែល​អាច​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ។ ​


ក្នុងនោះផងដែរបើតាម​ការ​លើក​ឡើង​របស់ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ​នេះបានឲ្យ​ដឹង​ថា ​ម៉ូតូ​ PCX ឆ្នាំ​ ២០១៨& ​លក់​បាន​ក្នុង​តម្លៃ​​ដល់​ខ្ទង់​ ៤០០០ ដុល្លារ​ឯណោះ ស្រប​ពេល​ដែល​ PCX ស៊េរី​ឆ្នាំ​ ២០១៧ មាន​តម្លៃ​ប្រមាណ​ ៣៥០០ ដុល្លារ តែ​ប៉ុណ្ណោះ។ លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ​ ក៏​ប្រហែល​មក​ពី​ PCX ស៊េរី​ថ្មី​ មាន​បន្ថែម​ចំណុច​ពិសេស​មួយ​ចំនួន​ រួម​ទាំង​ផ្លាស់​ប្ដូរ​រូប​រាង​​បន្តិច​បន្តួច​ផង​ដែរ។


បញ្ជាក់​ថា​ទីផ្សារ​ប្រទេស​ថៃ​​មាន​លក់​ PCX 150 ស៊េរី​ថ្មី​នេះ​ក្នុង​​​តម្លៃ​លក់​រាយ​ប្រហែល​ ៨២ ៣០០ បាត ស្មើ​នឹង​ប្រមាណ​ ២ ៥២៥ &ដុល្លារ៕ ​​

























ខាងក្រោមនេះជាម៉ូតូ &PCX ដែលបានដាក់តាំងនៅប្រទេសថៃកន្លងមក

PCX Electric៖















PCX Hybrid៖










No comments