ស្ត្រីម្នាក់នេះពិតជាហត់នឿយពេកហើយ!!! ពេលបានអានសាររបស់អ្នកនាងម៉េង កែវពេជ្ជតា ពិតជារំជួលចិត្តមែន
ក្នុងថ្ងៃនេះគឺ ថ្ងៃមួយដែលអ្នកនាងម៉េង កែវពេជ្ជតា សប្បាយចិត្តអាចនឹងស្រក់ទឹកភ្នែក ព្រោះរឿងរ៉ាវទាំងនេះបានលាក់បាំងអស់រយៈជិត១០ឆ្នាំទៅហើយ តែចៃដន្យអ្វីនៅតែមានអ្នកដែលមិនអាចបំភ្លេចអ្នកនាងបាន &ដោយហេតុនេះហើយទើបធ្វើឲ្យអ្នកនាងរំភើបដោយអាចលាយឡំជាមួយទឹកភ្នែកក៏ថាបាន។ ក្នុងនោះអ្នកនាងបានសរសេរសារក្នុងហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ថា៖
"អ្នកនាង តារាឯកសំឡេងមាសកម្ពុជា ម៉េង កែវពេជ្ជតា នៅតែអាចគ្រង់តំណែង ជាអ្នកចម្រៀងដ៏ឆ្នើម ជាពិសេស អ្នកនាងមានសម្រស់ស្រស់សោភា បើទោះបីអ្នកនាង មានបុត្រា និងបុត្រី ។ បន្ទាប់ឆ្លងកាត់ជីវិតដ៏លំបាកលើវិស័យសិល្បៈ អ្នកនាងនៅតែមានភាពរឹងមាំ មានលំនឹងក្នុងជីវិត ជាពិសេសអ្នកនាង នៅតែផ្តល់ភាពកក់ក្តៅជូនកូនប្រុសស្រី ជាទីស្រលាញ់របស់អ្នកនាង អ្នកនាងនៅតែរក្សាសេចក្តីស្រលាញ់ទុកជូនកូនៗរបស់អ្នកនាង ក្នុងនាមជាម្តាយម្នាក់ដ៏ល្អ ។ កាលពីរាត្រីថ្ងៃទី24 ខែធ្នូ ឆ្នាំ2017 នៅលើឆ្នេរទីកែបមានការប្រគំតន្ត្រី &គេសង្កេតឃើញថានៅពេលមានវត្តមានអ្នកនាង ចេញមកភ្លាម ប្រិយមិត្តដែលនិយមគាំទ្រអ្នកនាង បានស្រែកហ៊ោទះអបអរវត្តមានដ៏អស្ចារ្យរបស់អ្នកនាង ។ នេះសបញ្ជាក់អោយឃើញថាអ្នកនាងនៅតែមានវត្តមាន ក្នុងដួុងចិត្តប្រិយមិត្ត គ្រប់វ័យ។ Meng Keo Pichenda - ពេជ្ជតា"
Post a Comment