Header Ads

ពេលនេះលោកពូកុយចេញវីដេអូ Live ហើយ!! ពេលបានមើលចប់ពិតជាអាណិតលោកពូកុយខ្លាំងណាស់ (មានវីដេអូ)

ប្រហែលជា១ម៉ោងមុននេះលោកពូកុយបានធ្វើការ Live វីដេអូជាផ្លូវការមួយរបស់លោក ដែលគាត់បានបង្ហាញដ៏អារម្មណ៍មួយដែលបានស្តាប់មើលទៅពិតជាក្តុកក្តួលអារម្មណ៍ជាខ្លាំង បើទោះបីជាគាត់មានអាយុច្រើនមែន តែទឹកចិត្តរបស់គាត់នៅតែចង់សម្តែងរហូតមិនធុញទ្រាន់ឡើយ។


ហើយអ្វីដែលលោកពូបានសង្កត់យ៉ាងធ្ងន់នោះគឺគាត់ចង់បា្រប់ថាកុំចោលឲ្យសោះក្រុមកំប្លែង ព្រោះគាត់មានអារម្មណ៍ថាស្តាយណាស់ ដោយសារគាត់បានតស៊ូយូរមកហើយ។ ក្នុងនោះផងដែរគាត់បានសុំអំពាវនាវ​ជួយស៊ែរ និងឲ្យស្ថានីយ៍ផ្សេងៗជួយរក្សាសិល្បះបុរាណ និងកំប្លែងមួយនេះផង។ ដូចនេះដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទៅទស្សនាវីដេអូរបស់គាត់ដូចខាងក្រោមនេះ៖


គួររំលឹកឡើងវិញផងដែរថា បើយោងតាមរយៈគណនីហ្វេសប៊ុករបស់តារាកំប្លែងម្នាក់គឺលោក ពូកុយ បានបង្ហោះសារមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍ថាក្តុកក្តួលយ៉ាងខ្លាំង ដោយក្នុងនោះលោកបាននិយាយថា៖ "កម្ម ពិធីកំប្លែងតិចទៀតចប់ហើយបងប្អូននៅសល់តែដន្រ្តីស្រុកស្រែមួយទេតាមគេខ្សិបដាក់ត្រចៀកខ្ញុំថាមុនស្នែសំនៀងជិតបិទទៀតសូមបងប្អូនកុំភ្លេចមុខខ្ញុំចង់បំរើបងប្អូនកូនក្មួយរហូតបើបងប្អូនស្រឡាញ់អាណិតសិល្បះកំប្លែងមេតាជួយសែ៌អោយខ្ញុំផងអរគុណ"។


ទាំងនេះគឺជាការលើកឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងនោះផងដែរបន្ទាប់ពីឃើញសារមួយនេះបានធ្វើឲ្យអ្នកគាំទ្រលោកពូកុយទាំងប៉ុន្មាន បានសំដែងចេញនូវអារម្មណ៍ក្តុកក្តួលជាខ្លាំង។ ហើយការលើក1&2ឡើងនេះ គឺបានបង្ហាញថា ក្នុងពេលដ៏ខ្លីក្រុមកំប្លែងរបស់លោក ក៏នឹងត្រូវបាត់មុខដោយសារតែកម្មវិធីទូរទស្សន៍តែម្តង។


ក្នុងនោះផងដែរលោកពូកុយក៏បានបន្តប្រាប់អ្នកគាំទ្រថា ខ្លួនមិនចង់សម្ដែងដើម្បីទទួលបានលុយកាក់មាន1&2បាននោះទេ គឺគ្រាន់តែចង់បង្ហាញខ្លួន ដើម្បីបម្រើអារម្មណ៍បងប្អូន កុំឲ្យភ្លេចមុខលោក និងដើម្បីកុំឲ្យលោកទំនេរ មិនឡើងទូរទស្សន៍ប៉ុណ្ណោះ ចំណែករឿងចង់ល្បី ឬរឿងលុយគឺលែងសំខាន់ហើយ។ 


នាយកុយបន្តទៀតថា ក្នុងការសម្ដែងលើឆាកទូរទស្សន៍ម្ដងៗ លោកទទួលបានតម្លៃសម្ដែងតែ៣០០ដុល្លារប៉ុណ្ណោះ ដោយក្រោយចែកចាយកូនក្រុម គឺមិនសល់ប៉ុន្មាននោះទេ តែបណ្ដាលមកពីលោកនៅតែបង្ហាញមុខ 1&2ចង់ឲ្យក្មេងជំនាន់ក្រោយ នៅតែបានឃើញការសម្ដែងរបស់លោក ទើបលោកមានអារម្មណ៍សោកស្ដាយ នៅពេលឮថាកម្មវិធីមន្តស្នេហ៍សំនៀង នឹងត្រូវបិទនៅខែក្រោយ ហើយកម្មវិធីតន្ត្រីស្រុកស្រែ ដែលលោកនៅសម្ដែង ក៏ត្រូវឆ្លាស់គ្នាជាមួយក្រុមផ្សេង ស្ទើរតែត្រូវបាត់មុខ។


ចំណែកប្រភពពីមន្តស្នេហ៍សំនៀងក៏បានអះអាងថា កម្មវិធីទម្រង់បែបបុរាណ ទើបអាចដាក់កំប្លែងនៅក្នុង1&2កម្មវិធីនោះបាន ប៉ុន្តែជាក់ស្ដែងកម្មវិធីបែបនេះ មិនសូវទទួលបានការគាំទ្រប៉ុន្មានទេ ទើបកម្មវិធីមួយនេះ នឹងពិតជាត្រូវបិទចោលហើយគម្រោងរំលេចកម្មវិធីជារបៀបយុវវ័យវិញ ដើម្បីកុំឲ្យបាត់បង់អ្នកស្ពុនស័រ។ នាយកុយនិយាយថា បើកម្មវិធីដែលលោកត្រូវកំប្លែងកាន់តែខើចទៅៗ គឺមិនខុសពីធ្វើឲ្យលោកបាត់បង់ឱកាស បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នោះទេ បើទោះបីជាលោកមានជីវភាពមានបានខ្ពស់ឆ្ងាយ ក៏នៅតែចង់ឡើងសម្ដែង បម្រើអារម្មណ៍មហាជនគ្មានការនឿយណាយនោះ៕


***បញ្ជាក់1&2៖ ក្រុមការងារយើងខ្ញុំសុំរក្សាសិទ្ធិចំពោះការសរសេរពីម្ចាស់ដើម ដោយមិនបានធ្វើការកែប្រែជូនទេ។ សូមអរគុណ៕








































No comments