Header Ads

កំណាព្យប៉ុន្មានឃ្លារបស់ ព្រះ​តេជគុណ សាន សុជា ទាក់ទងការប្រហារជីវិតមាន់ ពេលអានចប់ ពិតជាក្តុកក្តួលកាន់តែខ្លាំង (មានវីដេអូ)

កាលពីម្សិលមិញនេះគេឃើញមានព្រះ​តេជគុណមួយអង្គព្រះនាម សាន សុជា បានបង្ហោះកំណាព្យប៉ុន្មានឃ្លាក្នុងហ្វេសប៊ុករបស់ព្រះអង្គដែលមានព្រះនាមថា San Sochea VJ ទាក់ទងការប្រហារជីវិតមាន់ ពេលបានអានចប់ពិតជាមានអារម្មណ៍ក្តុកក្តួល ហើយរឹតតែអាណិតសត្វមាន់ទាំងនេះថែមទៀតផង ដោយក្នុងនោះព្រះអង្គបានសរសេរថា៖


"តើកម្មអ្វីខ្ញុំ មិនអាចជួបជុំ ក្រុមញាតិវង្សា
គេយកជាល្បែង ជល់ដាក់ដុល្លារ របួសកាយា ស្ទើរសង្ខារបង់។
ឃើញប៉ូលិសមក ក្នុងចិត្តនឹកភ្នក ថាគេស្រោចស្រង់
ឲ្យបានរស់រាន ជួបជុំពូជពង្ស បែរជាត្រូវបង់ ជីវិតទៅវិញ។"


គួរបញ្ជាក់ឡើងវិញផងដែរថា នគរបាលខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៧កាលពីពេលថ្មីៗនេះ​បាន កម្ទេចមាន់ជល់ចំនួន៩២ក្បាល​ ដែល&បង្ក្រាបបាននៅឃុំអរិយក្សត្រ​ ស្រុកល្វាឯម​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់​ កូនប្រសារលោក ហ៊ុន​ សាន​ ។


ដីកាសម្រេចរបស់លោកហុក​ វ៉ាន់ធីណា​ ប្រធានសាលាដំបូងខេត្តកណ្តាល​ និង​ ជាចៅក្រមស៊ើបសួរ​ ព្រមទាំងលោកឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ យល់ឃើញថា «ការថែរក្សានូវ&មាន់ជល់ចំនួន៩២ក្បាល​ មានការលំបាក និងចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី​ និង​ ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស​ គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ​»។


គួររំលឹកថា​ ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ នៅ​ឃុំ​អរិយក្សត្រ​ ខេត្ត​កណ្ដាល​ និង​ នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ លោក​ ថៃ​ ផានី​ ហៅ​ម៉ាប់​អូស្ត្រាលី​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ២០១៧​ ដើម្បី​រង់&ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​ ។​ រីឯ​អ្នក​លេង​ល្បែង​ជល់​មាន់​៦៤នាក់​ ត្រូវបាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម​ រួច​ផ្តន្ទា​ទោស​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​៕


































No comments