Header Ads

ញាក់សាច់ម៉ង!!! ឧកញ៉ា ឌួង ឆាយ លក់បានស្រាមួយដបតម្លៃដល់ទៅ១មុឺន ដុល្លារ ហើយថ្លៃចំណេញមួយចំនួនលោកនឹងយកទៅ..(មានវីដេអូ)

កាលពីពេលថ្មីៗនេះលោកឧកញ៉ា ឌួង ឆាយបានធ្វើការ Live វីដេអូមួយជាការថ្លែងអំណរគុណដល់អតិថិជនទាំងឡាយដែលបានគាំទ្រ Sound Club របស់លោក។ ហើយអ្វីដែលពិសេសបំផុតនោះគឺលោកបានលក់ដាច់នូវស្រាមួយប្រភេទដែលមានតម្លៃដល់ទៅ ១០,០០០ (១មុឺន) ដុល្លារឯណោះ ក្នុងថ្ងៃសម្ពោធជាផ្លូវការ Sound Club ក៏ដូចជាថ្ងៃខួបកំណើររបស់លោកផ្ទាល់ផងដែរ។


តែដោយសារលោកមានចិត្តសប្បុរស លោកនឹងដកប្រាក់នេះចំនួន១ពាន់ដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ក្នុងសង្គម ហើយថ្ងៃដែលលោកនឹងទៅធ្វើនោះគឺចំថ្ងៃខួបកំណើតប្រពន្ធជាទីស្រឡាញ់របស់លោកផងដែរ។ គ្រាន់តែស្តាប់សម្តីរបស់លោកប៉ុន្មានម៉ាត់នេះ មិនត្រឹមតែធ្វើឲ្យភរិយារបស់លោករំភើបនោះទេ សូម្បីតែអ្នកដែលបានគាំទ្ររូបលោក ក៏កោតសរសើរនូវទឹកចិត្តដ៏បរិសុទ្ធមួយនេះផងដែរ ហើយមានអ្នកគាំទ្រជាច្រើន បានជូនពរនូវការរកស៊ីរបស់លោកឲ្យកាន់តែរីកចំរើនផងដែរ៕








































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

No comments