ញាក់សាច់ ស្អែកដឹងតែកម្មង់ទិញហើយ បើឡូយម្លឹងៗនោះ😍😍😍 Honda ប្រកាសចេញ PCX ប្រើអាគុយ និង PCX Hybrid ដូចឡានហើយ
ទន្ទឹមនឹងការបង្ហាញចេញរថយន្ត Sports EV ក្រុមហ៊ុន Honda ក៏បានបង្ហាញចេញម៉ូតូ PCX ឆ្នាំ ២០១៨ ដែលមានដល់ទៅពីរប្រភេទឯណោះរួមមានប្រភេទប្រើអាគុយ (PCX Electric) និងប្រភេទប្រើម៉ាស៊ីន Hybrid។
ចំពោះម៉ូដែលប្រើអាគុយ មានបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំងខ្លាំង ផលិតឡើងដោយក្រុមហ៊ុន Honda ផ្ទាល់ ដោយវាអាចផលិតកម្លាំងបាន ០,៩៨ គីឡូវ៉ាត់។ Honda មិនបានបង្ហាញព័ត៌មានអ្វីច្រើនឡើយក្រៅពីបង្ហាញរូបរាងម៉ូតូនេះ ប៉ុន្តែគេដឹងថានៅក្នុងឃ្លុបម៉ូតូមានបំពាក់អាគុយចំនួនពីរគ្រាប់សម្រាប់ដំណើរការម៉ូទ័រអគ្គិសនី។
ដោយឡែកចំពោះម៉ូដែល PCX Hybrid វិញមានបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ដែលផលិតឡើងជាពិសេសសម្រាប់ម៉ូតូ។ ប្រព័ន្ធ Hybrid ដ៏តូចនេះ មាននូវអាគុយមួយ រួមជាមួយនឹងប្រព័ន្ធបញ្ឆេះ ACG សម្រាប់ជំនួយដល់ម៉ាស៊ីន និងដំណើរការម៉ូតូ។
PCX Hybrid មានការរចនារូបរាងដូចនឹង PCX ធម្មតាដែរ ដោយមានបំពាក់នូវសោតេឡេ, កុងទ័រឌីជីថល, ភ្លើងមុខក្រោយជាប្រភេទ LED។ ទាំង PCX Electric និង PCX Hybrid កំណត់ថានឹងបញ្ចេញលក់លើទីផ្សារប្រទេសជប៉ុន និងប្រទេសក្នុងទ្វីបអាស៊ីដទៃទៀត នៅឆ្នាំ ២០១៨៕

PCX Electric៖
PCX Hybrid៖

Post a Comment